ភ្នំពេញ÷ថ្នាក់ដឹកនាំ និងស្ថាបនិក បណ្តាញសង្គមកម្ពុជា ហៅកាត់ ស.ប.កបានដឹកនាំ សមាជិក បើកិច្ចប្រជុំមួយ ស្តីអំពីកិច្ចគាំទ្រការអភិវឌ្ឍ CLV-DTA នឹងការផ្សព្យផ្សាយ បន្ថែមជុំវិញកិច្ចកាងាររួមលើប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ជាពិសេសកិច្ចកាងារស្ម័គចិត្តរបស់ក្រុមកាងារ ចូលរួមចំណែកក្នុងសង្គម នឹងកិច្ចកាងារមនុស្សធម៌ផ្សេងៗផងដែរ ។
កិច្ចប្រជុំចាប់ផ្តើមធ្វើឡើងនៅ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ក្នុងជំនួបនោះដែរ មានសមាជិកចូលរួមជាង២០នាក់ មកពីបណ្ដាអង្គភាព និងស្ថាប័នផ្សេងៗ ហើយក៏មានការពិសាអាហារសាមគ្គី រួមទាំងថតរូបអនុស្សាវរីយ៍ជុំគ្នាជាកិច្ចបញ្ចប់នៃកម្មវិធី ៕.