ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ បាន​ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់​ ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​សីហ​នុ​
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ បាន​ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់​ ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​សីហ​នុ​

រាជធានី​ភ្នំពេញ​ ៖​  ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់​ ចូលរួម​ថ្វាយ​កម្រងផ្កា​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​សីហ​នុ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ​គម្រប់​ខួប​១២​ឆ្នាំ​ នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៤​ នៅ​មណ្ឌប​ព្រះ​បរម​រូប​ វិមាន​ឯករាជ្យ​ រាជធានី​ភ្នំពេញ​។​

​ថ្វីត្បិតវេលា​កន្លង​ទៅ​១២​ឆ្នាំ​ហើយ​ក្តី​ ប៉ុន្តែ​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ នៅ​តែ​ចង​ចាំ​ជា​និច្ច​ចំពោះ​គុណូបការៈ​ និង​វីរភាព​ដ៏​អស្ចារ្យ​របស់​ព្រះករុណា​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ពិសេស​ការ​លះបង់​ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត​ ចំពោះ​ជាតិ​មាតុភូមិ​ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ភាព​ពី​អាណានិគមនិយម​បារាំង​ នា​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​។​
សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ សូម​ស្តេច​យាង​បដិសន្ធិ​កិច្ច​ ព្រះ​បរម​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
Previous Post Next Post