ភ្នំពេញ៖ ពិតជាហួសចិត្តណាស់ នារីស្រស់ស្អាតម្នាក់ឈ្មោះ សុខ សុដារីវណ្ណ កើតថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៤កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៨៤៨៩៧៧ មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ៩៧អីo ផ្លូវលេខ១៥០ ភូមិ១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយនារីរូបនោះបានប្រមូលបានលុយតុងទីនពីកូនៗ រាប់ម៉ឺនដុល្លា រត់ គេចខ្លួនបាត់ស្រមោល ធ្វើមិនដឹង មកដល់ពេលនេះ កូនតុងទីនបានត្រឹមតែ ប្រកាសស្វែងរកមុខ ខណៈដែលលុយត្រូវខាតបង់ លើនារីស្រស់ស្អាតនេះអស់ទៅហើយ ។អំពើខាងលើជាបទល្មើស រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ៕