ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ចាញ់បោក​ តាមការទិញទំនិញអនឡាញ​ ខខណៈដែលបញ្ជា​ទិញ​ និងបង់ប្រាក់​រួចរាល់​"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ចាញ់បោក​ តាមការទិញទំនិញអនឡាញ​ ខខណៈដែលបញ្ជា​ទិញ​ និងបង់ប្រាក់​រួចរាល់​"

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ត្រូវ​បានចាញ់​បោក​ ក្រុមអនាមិក​ ប្រេីប្រាស់រូបភាព​ លក់ទំនិញតាម​អនឡាញ​ ដោយប្រេីប្រាស់ឈ្មោះ​ ផេក​ Technology Store លក់គ្រឿង​អេឡិចត្រូនិច​ទូទៅ​ ដោយ​ពុំមាន​ទំនិញ​ ឬ​ ទំនិញ​ខុសពីការ​បញ្ជា​ទិញ​ ក្រោយ​ពីបង់ប្រាក់​រួចរាល់​។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បានចាញ់បោកប្រាក់​រាប់​រយ​ រាប់ពាន់ដុល្លារ​ ដោយ​ការ​បញ្ជា​ទិញ​ទំនិញ​។  ក្រុម​នេះបាន​ឃុបឃិត​ ជាមួយ​ក្រុម​ហ៊ុន ដឹកជញ្ជូន​ឈ្មោះ​ ToRo ធ្វើ​សកម្មភាព​ដេីម្បី​បោក​បញ្ជោត​អ្នក​ទិញ​ទំនិញ​ ដោយ​មាន​លេខ​ទូរស័ព្ទ​ 010 264221 ជាអ្នកដឹក។
ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ស្នេីសុំ​ឱ្យ​ មន្រ្តី​ជំនាញ​ពាណិជ្ជកម្ម​ និង​មន្រ្តី​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ធ្វើ​ការ​ស៊េីប​អង្កេត​ ស្រាវជ្រាវ​ វែកមុខ​ជន​បោកប្រាស់​ មកដាក់ទោស​តាម​នីតិវិធី​ច្បាប់​ឱ្យ​ធ្ងន់ធ្ងរ​ ដេីម្បី​បញ្ជៀសកុំឱ្យ​មាន​ប្រជាពលរដ្ឋ​ចាញ់​បោក​ ជនខិលខូច​ ប្រេីប្រាស់​រូបភាពដូចខាងលេី។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានការចាញ់បោកតាមរយៈ ការទិញទំនិញអនឡាញ នេះកើតឡើងរាប់មិនអស់មកហើយ៕

Previous Post Next Post