ទីតាំងល្បែងអនឡាញយីហោ7777ជាច្រើនកន្លែងនៅស្រុកមុខកំពូល សូមឯកឧត្តមអភិបាលត្រួតពិនិត្យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងល្បែងអនឡាញយីហោ7777ជាច្រើនកន្លែងនៅស្រុកមុខកំពូល សូមឯកឧត្តមអភិបាលត្រួតពិនិត្យ"

ខេត្តកណ្ដាល÷ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូ ការ៉េ 7777 តាមប្រព័ន្ធអនឡាញ និងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ដាក់បង្កប់ក្នុងហាងកាហ្វេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសោះឡើយ ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានបុគ្គលម្នាក់ដែលជាម្ចាស់ហាងកាហ្វេជាមិត្តភក្កិ របស់លោកអភិបាលស្រុក ដែលទើបនឹងឡើងថ្មី ថែមទៀតផង តើរឿងនេះពិតដែរឬទេ ?

ពលរដ្ឋសំណូមពរ សូមមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប និងជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោឈឿន សុខចិត្ត ជាពិសេស និង ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលសូមលោកឯកឧត្តម ជួយចាត់កម្លាំងក្រោមឱវាទ៍ចុះបង្ក្រាបទីតាំងខាងលើដោយក្ដីអនុគ្រោះផង ដើម្បីឱ្យស្របតាមគោលនយោបាយ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព.។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post