ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍០១កេីតឡេីង រវាងរថយន្ត០១គ្រឿង ម៉ាក Lexus nx200t ពណ៌ស ផ្លាកលេខភ្នំពេញ.2BT4562 បើកតាមផ្លូវ លេខ១៨២ ពីលិចទៅកើត លុះមកដល់ចំណុចកេីតហេតុបានបុ.កម៉ូតូ២គ្រឿង ១.ម៉ាកPCX ពណ៌ស ផ្លាកលេខភ្នំពេញ1KF-2588
២.ម៉ាក Let ពណ៌ស ផ្លាកលេខ ភ្នំពេញ1HA-1977 បើកតាមផ្លូវ លេខ២៦១ពីជើងទៅត្បូង ហើយរថយន្តជ្រុលទៅបុកដើមឈើបាក់០១ដើម។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលេខ១៨២ កែងផ្លូវ លេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជនីភ្នំពេញ ។អ្នកបើកបររថយន្តឈ្មោះស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះលេខ៧៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ (មានជាតិអាល់កុល០,៦២mg/l) ។ករណីនេះបណ្តាលមនុស្សស្លា..ប់០១នាក់និងមនុស្សរបួសធ្ង.ន់០២នាក់(បញ្ជូនទៅមន្ទីរពេទ្យព្រះកុសម:)-រថយន្តខូចធ្ងន់០១គ្រឿង-ម៉ូតូខូចធ្ងន់០២គ្រឿង-ដើមឈើបាក់០១ដើមគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើករថយន្តបើកបរមិនឈប់ភ្លើងស្តុប ពណ៌ក្រហមនិងក្នុងស្ថានភាពស្រវឹង។បច្ចុប្បន្នអ្នកបើករថយន្តកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕