សំណង់រឹងអត់ច្បាប់របស់លោក ងន សុគន្ធសង់ចូលចំណីទន្លេ និងចូលដីចំណីផ្លូវសាធារណៈ នៅសង្កាត់កោះអន្លង់ចិន ខណៈ ស.ជ.ណ រដ្ឋបាលខេត្តកណ្ដាល ឲ្យរុះរើ ត្រូវបានហួសឱសានវាទ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សំណង់រឹងអត់ច្បាប់របស់លោក ងន សុគន្ធសង់ចូលចំណីទន្លេ និងចូលដីចំណីផ្លូវសាធារណៈ នៅសង្កាត់កោះអន្លង់ចិន ខណៈ ស.ជ.ណ រដ្ឋបាលខេត្តកណ្ដាល ឲ្យរុះរើ ត្រូវបានហួសឱសានវាទ"

ខេត្តកណ្ដាល៖ មហាជនរងចាំមើលចំណាត់ការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ថាលោកហ៊ានរុះរើសំណង់រឹងមាំដែលបានសាងសង់ចូលចំណីទន្លេ និងធ្វើរបងថ្មចូលដីចំណីផ្លូវសាធារណៈ នៅលើចំណុចផ្លូវបេតុង ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលដែរឬយ៉ាងណា? បន្ទាប់ពីលោកបានចេញ ស.ជ.ណ លេខ១០៩៣ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ឲ្យលោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ម្ចាស់សំណង់អាហារដ្ឋាន ស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើការបញ្ឈប់ និងរុះរើសំណង់អាហារដ្ឋាន ដែលបានសាងសង់ចូលចំណីទន្លេ និងរបងថ្មដែលបានសាងសង់ចូលដីចំណីផ្លូវសាធារណៈ ស្ថិតនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៨០៤-០២០៣ ផ្លូវបេតុង ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាលដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុង ស.ជ.ណ តម្រូវបានឲ្យលោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ថៅកែសំណង់អាហារដ្ឋានថា រដ្ឋបាលខេត្តកណ្តាលបានពិនិត្យឃើញថា ការដ្ឋានសំណង់របស់លោក-លោកស្រី ស្ថិតនៅលើដីឡូត៍លេខ ០៨១១០៨០៤-០២០៣ ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលល្មើសនឹង៖
១. ច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

២. ល្មើសនឹងច្បាប់ស្តីពី ផ្លូវថ្នល់, មាត្រា១២ សាងសង់ដោយរំលោភលើដីចំណីផ្លូវ។៣.ល្មើសនឹងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច៤. ល្មើសនឹង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការដ្ឋាននេះ ត្រូវបញ្ឈប់ការសាងសង់ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖១. ត្រូវរុះរើចេញទាំងស្រុងផ្នែកសំណង់ដែលបានសង់លើដីចំណីមាត់ទន្លេ និងមិនត្រូវកាយពង្រាយ ទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងការធ្វើនាវាចរណ៍តាមផ្លូវទឹក។២. ត្រូវរុះរើចេញសំណង់របងផ្នែកដែលសង់លើដីចំណីផ្លូវបេតុង និងរក្សាស្ថានភាពរាបស្មើ។៣. សំអាតចេញកាកសំណល់សំណង់ និងសំរាមដែលស្ថិតលើដីចំណីទន្លេ និងចំណីផ្លូវ ហើយរក្សា ឲ្យដូចស្ថានភាពដើមមុនពេលសាងសង់។៤. រដ្ឋបាលខេត្តកណ្តាល ទុករយៈពេល ១ (មួយ)ខែ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឲ្យលោក-លោកស្រី ធ្វើការរុះរើដោយស្ម័គ្រចិត្ត។
លោកចៅហ្វាយខេត្តដ៏ប្រជាប្រិយ៍ភាពរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងករណី លោក លោកស្រី នៅតែមិនព្រមរុះរើសំណង់ខាងលើចេញ និងមិនអនុវត្តតាមការ ណែនាំរបស់រដ្ឋបាលខេត្តកណ្តាល អាជ្ញាធរមានសមត្ថកិច្ច នឹងចុះអនុវត្តវិធានការរដ្ឋបាល និងពុំទទួលខុសត្រូវ ចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ហើយបន្ទុកចំណាយលោក-លោកស្រី ជាអ្នកទទួលខុសត្រូវ។ ករណីរឹងរូស និងមិនសហការ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន សូម លោក លោកស្រីជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។
ជុំវិញករណីខាងលើនេះ បើយោងតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាល ដែលបានចុះហត្ថលេខាដោយផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាលគេសង្កេតឃើញថា ការទុកឱសានវាទដល់ថៅកែសំណង់អាហារដ្ឋានខុសច្បាប់ខាងលើគឺហួសពេលកំណត់ទៅហើយ ពោលគឺចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកទល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤គឺមានន័យថា ហួសថ្ងៃឱសានវាទជាង២ខែមកហើយ ក៏ប៉ុន្តែម្ចាស់សំណង់ខុសច្បាប់ខាងលើនេះគឺមិនបានចូលរួមអនុវត្តឲ្យមានប្រសិទ្ធិតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាលនោះឡើយ។ពាក់ព័ន្ធករណីសំណង់អត់ច្បាប់ខាងលើ លោក ឃឹម សំភារៈ ចៅហ្វាយក្រុងតាខ្មៅក៏បានប្រាប់អ្នកកាសែតឲ្យ ដឹងនៅថ្ងៃនេះដែរថា លោកបានធ្វើរបាយការណ៍ទៅកាន់លោកអភិបាលខេត្តហើយ។លោកចៅហ្វាយក្រុងបន្តថា លោកមិនបានស្គាល់ឈ្មោះម្ចាស់សំណង់នោះទេ ព្រោះការសាងសង់នោះ គឺភាគីខាងម្ចាស់សំណង់មិនបានសុំច្បាប់អនុញ្ញាតក្នុងការសាងសង់ពីសង្កាត់ និងក្រុងឡើយ។ទាក់ទិនករណីដ៏ក្ដៅគគុកខាងលើនេះ គេនៅមិនទាន់ឃើញរដ្ឋបាលខេត្តកណ្តាលដែលដឹកនាំដោយ លោក គួច ចំរើន ចាត់វិធានការ តាមផ្លូវច្បាប់ ដាក់កម្លាំងចុះរុះរើ វាយកម្ទេចសំណង់អត់ច្បាប់ខាងលើនៅឡើយនោះទេ។ខណៈខាងភាគីម្ចាស់សំណង់ខាងលើក៏មិនមានការឆ្លើយតប ឬចូលរួមសហការអនុវត្តអ្វីនោះដែរ ពោល គឺរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Previous Post Next Post