ខេត្តតាកែវ ÷មន្ត្រីសាលាខេត្តតាកែវ ចំនួន៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ យន់ សុធន់ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។
ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច។យោងតាមរបាយការណ៍សម្ងាត់មួយបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មន្ត្រីដែលជាប់ពាក់ព័ន្ធទាំងនោះ កំពុងរត់ការស្ងាត់ៗក្នុងការធានាសុំនៅក្រៅឃុំ ជាបណ្តោះអាសន្ន នៅក្នុងករណីនេះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា រឿងតាមខ្យល់បក ខ្សឹបៗនៅលើលំហអាកាស គឺជារឿងដែលមន្ត្រីគុណធម៌មួយចំនួនមិនគួរធ្វើនោះឡើយ ។ក្រុមការងារនៃអង្គភាពអ្នកសារព័ត៌មានយើង ជឿជាក់ទៅលើក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ថានិងអនុវត្តដោយយកមូលដ្ឋានច្បាប់ ជាធំ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ