អាគារពណ៌ស្វាយ ដែលជនជាតិបរទេស រាប់ពាន់អ្នកស្នាក់នៅ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅតែរក្សាភាពស្ងៀមស្ងាត់ និងបើកដំណើរការជាធម្មតា (វគ្គ៤)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាគារពណ៌ស្វាយ ដែលជនជាតិបរទេស រាប់ពាន់អ្នកស្នាក់នៅ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅតែរក្សាភាពស្ងៀមស្ងាត់ និងបើកដំណើរការជាធម្មតា (វគ្គ៤)

កំពង់ស្ពឺ÷បន្ទាប់ពីរឧត្ដមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ  ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីប្រកាសជាព័ត៌មាន តាមផេកផ្លូវការបានមួយចំអិនកំពឿស ពាក់ព័ន្ធនិងប្រតិបត្តិការពិសេសរបស់ថ្នាក់ដឹកនាំ នៅពេលនេះ នៅតែរក្សាស្ងៀមស្ងាត់តើរឿងនេះនិងទៅជាយ៉ាងណាទៅវិញ ។
នៅចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើង មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ  ទីតាំងអាគារពណ៌ស្វាយ ជាប្រភេទកាស៊ីណូដែលមានខ្នងបង្អែកដ៏រឹងមាំមួយនេះ កំពុងតែបើកបង្ហាញពីឥទ្ធិពលរបស់ជនជាតិចិន រាប់ពាន់នាក់ ទៅលើឆាកអន្តរជាតិ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិដែលលោកខាងលិចកំពុងតែមានចំណាប់អារម្មណ៍ សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាសមត្ថកិច្ចឱ្យស្រាវជ្រាវ និងបង្ក្រាបផ្ទះដែលលួចបើកល្បែងអនឡាញ ការចេញបញ្ជារបស់លោករដ្ឋមន្រ្តីមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីលោកបានចេញសារាចរណែនាំស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។
ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ លោក ស សុខា ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក និងការលេងល្បែងខុសច្បាប់។
គួរបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្ថិតក្រោមឱវាទរដ្ឋមន្រ្តីមហាផ្ទៃ បានប្រកាសលើបណ្តាញសង្គមថា ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គ្រប់បណ្តាញសង្គម និងរាល់អ្នកដែលផ្សព្វផ្សាយល្បែងស៊ីសង ត្រូវលុបចេញឱ្យអស់ បើពុំដូច្នេះទេ ប្រាកដជារងចំណាត់ការតាមផ្លូវច្បាប់មិនខាន។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Previous Post Next Post