មិនសសើរមិនបាន ! អង្គភាពអ្នកសារព័ត៌មាន សូមថ្លែងអំណរគុណ ចំពោះលោកអធិការខណ្ឌបឹងកេងកង ដែលបានចុះត្រួតពិនិត្យបន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ( វគ្គ២)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មិនសសើរមិនបាន ! អង្គភាពអ្នកសារព័ត៌មាន សូមថ្លែងអំណរគុណ ចំពោះលោកអធិការខណ្ឌបឹងកេងកង ដែលបានចុះត្រួតពិនិត្យបន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ( វគ្គ២)

ភ្នំពេញ÷ បន្ទាប់ពីមានការផ្សាយព័ត៌មានថា អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់ នៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ មិនមានសម្ភារៈឬឧបករណ៍បម្រើលើសកម្មភាពប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់នោះទេ ហើយសម្រាប់ម៉ូតូជុំវិញទីតាំងនោះគឺ សន្តិសុខយាមទីតាំងទទួលផ្ញើម៉ូតូពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ខណៈនោះសមត្ថកិច្ចក៏បានណែនាំអប់រំដល់អ្នកគ្រប់គ្រងអគារខាងលើ មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ ប្រសិនមានសកម្មភាពបទល្មើសល្បែងខុសច្បាប់សមត្ថកិច្ចនិងធ្វើការបង្រ្កាប។
ក្នុងករណីនេះអង្គភាពអ្នកសារព័ត៌មានយើង ពិតជាមានចម្ងល់មួយចំនួន ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងកុំអោយប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលមានការភាន់ច្រឡំ យោងតាមសំណេរដែលបានផុសជាជាសាធារណៈម៉ូតូរបស់ប្រជាពលរដ្ឋយកទៅផ្ញើរ នៅចំណុចទីតាំងខាងលើ តើប្រជាពលរដ្ឋទាំងនោះបំរើការងារនៅទីនោះ ឬមួយយ៉ាងណា ដោយឡែក កន្លែងផ្ញើម៉ួតូមានសន្តិសុខមានសន្តិសុខ ចំនួនបីទៅបូននាក់ ហំព័ទ្ធដោយរបងបិទជិត ដែលជារឿងគួរអោយគិត និងពិចារណា ហើយសង្ឃឹមថា ពិតដូចជាពាក្យលោកអធិការនិយាយ ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្លាប់របៀបរៀបរយ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ។
ជាក់ស្ដែងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ អង្គភាពនៃសារព័ត៌មានយើង បានចុះទៅដល់ទីតាំង និងសាកសួរបងប្អូនប្រជាពលរដ្ឋនៅជិតនោះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងមួយកន្លែងនេះ ជារបស់ជនជាតិ វៀតណាម ចិន បង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដោយតម្រូវឱ្យបុគ្គលិកធ្វើការក្នុងមួយថ្ងៃចំនួន ៣ វេនថែមទៀតផង ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។យោងសារាចណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២ ស ណ ន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ព.ស ២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕
Previous Post Next Post