កណ្តាល ÷ យោងតាមការបង្ហោះក្នុងគ្រុបតេឡេក្រាម (Takmao Times) ដោយមានខ្លឹមសារ មិនគួរឱ្យជឿ ដែលជនសង្ស័យជាយុវតីមានវ័យទើបតែ១៧ឆ្នាំ អាចឆបោកមនុស្សរហូត០៩នាក់ ទទួលបានគ្រឿងអលង្ការជាមាស ជិត៤តម្លឹង ដែលជាករណីឆបោកខាងលើនេះ ទើបតែបានបែកធ្លាយ កាលពីព្រឹកម៉ោង០៦:៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និង ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ ឈានទៅឃាត់ខ្លួន យុវតីជាជនសង្ស័យ បាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕