លោកស្រី ហួយ តារាវី ដង្ហើយរកថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជួយគាត់រឿងទំនាស់ដី១៦ហិចតា នៅតំបន់បឹងតាមោកដែលអូសបន្លាយជាយូរមកហើយ (វគ្គ១)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកស្រី ហួយ តារាវី ដង្ហើយរកថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជួយគាត់រឿងទំនាស់ដី១៦ហិចតា នៅតំបន់បឹងតាមោកដែលអូសបន្លាយជាយូរមកហើយ (វគ្គ១)

រាជធានីភ្នំពេញ÷បើយោងតាមប្រភពព័ត៌មានបានផ្ដល់ឲ្យអ្នកសារព័ត៌មានជួយចេញផ្សាយ ជូនលោកស្រី ហួយ តារាវី ដែលកំពុងតែមានបញ្ហាដីធ្លីមួយកន្លែងមានទំហំ១៦ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ ដែលមានការអូសបន្លាយដោះស្រាយមិនចេញ ជាច្រើនខែ ឆ្នាំមកហើយ នៅតែមិនទាន់មានការដោះស្រាយជូនដល់រូបគាត់ ហើយគាត់បានអះអាងថា គាត់គឺជាអ្នកទទួលរងគ្រោះ ដោយសារតែមិនបានដោះស្រាយជូនគាត់នៅឡើយនោះទេខណៈ ដែលដីនៅក្នុងតំបន់(អភិវឌ្ឍន៍បឹងតាម៉ោក)ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានដោះស្រាយរួចរាល់ស្ទើរតែបានមួយរយភាគរយ(១០០%)ជូនប្រជាពលរដ្ឋអស់ហើយ។

លោកស្រីក៏បានបន្តបញ្ជាក់ទៀតថា លោកស្រីស្នើរសុំឲ្យ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ធឹម សំអាត អភិបាលខណ្ឌព្រៃព្នៅ សូមមេត្តា ជួយដោះស្រាយរឿងដីធ្លីដែលកំពុងតែមានបញ្ហានេះផងចុះ។
គួរបញ្ផាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩០ ប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើទីតាំងភូមិសាស្ត្រខាងលើនេះ មានចំនួន១៦ហិចតា រហូតដល់ឆ្នាំ២០២១លោកស្រី ហ៊ួយ តារាវី បានគ្រប់គ្រងលើដីនេះដើម្បីអាស្រ័យផលបន្តពីពលរដ្ឋមានចំនួនទាំងដប់ប្រាំបីគ្រួសារ(១៨គ្រួសារ)ដែលមានបង្កាន់ដៃទទួលស្គាល់ចេញពីថ្នាក់មូលដ្ឋានភូមិយ៉ាងច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ន  ក៏ប៉ុន្តែមួយរយៈកាលចុងក្រោយ ក៏មានលេចឮថាដីនេះត្រូវអនុក្រឹត្យបានគ្របដណ្ដប់រួមជាមួយនឹងដីពលរដ្ឋផ្សេងទៀតផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែមមកដល់សាលព័ត៌មានរបស់យើង។
បើទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីមានការយល់ឃើញទៀតថាប្រសិនបើដីធ្លីដែលមានទំហំក្នុងភូមិសាស្ត្រខាងលើនេះ រាជរដ្ឋាភិបាលត្រូវការដីសម្រាប់ធ្វើការអភិវឌ្ឍន៍ដើម្បីប្រទេសជាតិកម្ពុជាមែននោះ លោកស្រី ក៏មិនជំទាស់ផងដែរ ក៏ប៉ុន្តែលោកស្រីមានសំណូមពរពីរគឺ សំណូមពរទីមួយ ប្រសិនបើដីនេះត្រូវបានយកអភិវឌ្ឍន៍ដោយគ្របដណ្ដប់ផងដែរនោះសូមឱ្យរាជរដ្ឋាភិបាលជួយធ្វើការដោះស្រាយ តាមគោលនយោបាយរបស់រដ្ឋ ជូនពលរដ្ឋ ពិសេសលោកស្រី ឱ្យបានសមរម្យ និងឱ្យបានដូចពលរដ្ឋជាច្រើនរយគ្រួសារទៀត ដែលបានអាស្រ័យផលដូចលោកស្រីនៅក្នុងតំបន់ខាងលើនេះផងចុះ។
សំណូមពរទីពីរ ប្រសិនបើរាជរដ្ឋាភិបាលមានការអភិវឌ្ឍន៍ តែមិនប៉ះពាល់ដល់ដីលោកស្រីទេនោះ លោកស្រីសូមឱ្យជួយកាត់ឃ្វាលដីដែលមានទំហំ១៦ហិចតាស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ ជូនឲ្យលោកស្រីដូចដែលការអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នា ក្នុងទីតាំងខាងលើនេះក៏ដូចជាទីតាំងនៅតំបន់ដទៃៗទៀតផងចុះ។
តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ហួយ តារាវី នៅតែមានជំនឿជឿជាក់ចំពោះប្រមុខរាជរដ្ឋាភិបាល ក្នុងអន្តរកាលថ្មីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅមួយរយៈកាលដែលសម្តេចមហាបវរ ដឹកនាំកន្លងមកនេះ ព្រោះសម្ដេចចង់ឃើញពលរដ្ឋមានក្តីសង្ឃឹម ជឿជាក់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបទៅដោយគុណធម៌ចំពោះប្រជាពលរដ្ឋទូទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាពេញចិត្ត និងគាំទ្រក្នុងគោលនយោបាយដឹកនាំដ៏ប៉ិនប្រសព របស់សម្ដេចក្នុងការបន្តឲ្យមានការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងជានិរន្តន៍ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post