ភ្នំពេញ÷ក្រុមហ៊ុន អុឹម សុវណ្ណារិទ្ធ អុឹមផត អិចផត ឯ.ក មានបោះដុំនិងរាយ សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ទា ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវលំ ភូមិបួនសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងសេចក្តីប្រកាសលេខ ១០៦០៧កសក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ជម្រាបជូនឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្មវត្ថុ ៖ ករណីសំណើសុំបន្តគោលការណ៍អនុញ្ញាតនាំចូលសាច់ និងផលិតផលសត្វ របស់ក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក។យោង ៖ លិខិតលេខ០០១/២៤ អ.ស.រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក ចំណារឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម ជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក បន្តនាំចូលសាច់ និងផលិតផលសត្វបង្កក ឬក្លាស្សមានគុណភាពល្អរួមមាន សាច់មាន់ចំនួន២០០តោន បំណែកមាន់ចំនួន១ ០០០តោន គ្រឿងក្នុងមាន់ចំនួន២០០តោន សាច់ទាចំនួន៣០០តោន បំណែកទាចំនួន៥០០តោន គ្រឿងក្នុងទាចំនួន២០០តោន សាច់ក្របីចំនួន២០០តោន ជើងក្របីចំនួន៥០តោន គ្រឿងក្នុងក្របីចំនួន២០០តោន សាច់គោចំនួន១០០តោន ជើងគោចំនួន៥០តោន គ្រឿងក្នុងគោចំនួន២០០តោន សាច់ជ្រូកចំនួន១០០តោន សាច់ក្ងានចំនួន៥០តោន គ្រឿងក្នុងក្ងានចំនួន៥០តោន សាច់ព្រាបចំនួន៥០តោន និងសាច់មាន់បារាំងចំនួន៥០តោន (សរុប១៧មុខ ស្មើនឹង៣ ៥០០តោន) ពីបរទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-បាវិត-ដូង ច្រកទ្វារកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ-ភ្នំពេញ និងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ដើម្បីបំពេញតម្រូវការទីផ្សារជាក់ស្តែងនៅកម្ពុជា សម្រាប់ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយត្រូវអនុវត្តតាមនីតិវិធី និងលិខិតបទដ្ឋានពាក់ព័ន្ធនានាជាធរមាន។អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាប និងជួយរៀបចំបែបបទជូនក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក ឱ្យបានសមស្របតាមនីតិវិធី តាមការគួរ។សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ។ហត្ថលេខានិងត្រា ត ប រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអគ្គរលខាធិការ បណ្ឌិត សរ ចិត្រា។បើយោង ឯកសាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លេខ ១១២៩/២៤ អគររាជធានីភ្នំពេញ ចុះថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ជម្រាបមក លោកលោកស្រី ប្រធាននាយកដ្ឋានសាខា និងការិយាល័យគយនិងរដ្ឋាករ .កម្មវត្ថុ ៖ ការកំណត់ក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កក។យោង៖ - សេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលទ្ធផលនៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។- ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លើលិខិតលេខ ២៣៧៤ សហវ.លស ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ស្តីពីសំណើសុំកំណត់ក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាត់ច្រកសម្រាប់ការនាំចូល មុខទំនិញសាច់បង្កក។សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបមក លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ជ្រាបថា តាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក ក្រុមហ៊ុនចំនួន២០ ដូចមានភ្ជាប់ក្នុងបញ្ជីជាឧបសម្ព័ន្ធនៃ លិខិតនេះ ត្រូវបានកំណត់ជាក្រុមហ៊ុនដែលមានគុណវុឌ្ឍនាំចូលមុខទំនិញសាច់បង្កក។ ទន្ទឹមនេះ មុខទំនិញសាច់បង្កក ត្រូវបានកំណត់ឱ្យនាំចូលតែតាមមាត់ច្រកព្រំដែនចំនួន៥ប៉ុណ្ណោះ គឺ ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ច្រកទ្វារ កំពង់ផែអន្តរជាតិរាជធានីភ្នំពេញ, ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែន អន្តរជាតិដូង។ ក្នុងករណីមានភាពចាំបាច់ក្នុងការនាំចូលតាមមាត់ច្រកផ្សេងពីនេះ ធុរជនពាក់ព័ន្ធត្រូវស្នើសុំការអនុញ្ញាត ជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា វិធានការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ រហូតដល់មានការសម្រេចជាថ្មី។អាស្រ័យហេតុនេះ សូមលោក លោកស្រី ចាត់ចែងអនុវត្តតាមខ្លឹមសារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ពីថ្ងៃចុះ ហត្ថលេខាតទៅ រហូតដល់មានការសម្រេចជាថ្មី សូមលោក លោកស្រី ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ។រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ហត្ថលេខានិងត្រា បណ្ឌិត គុណ ញឹម.បើយោងតាមឯកសារដែលបានបញ្ជាក់ខាងលើ ក្រុមហ៊ុន អុឹម សុផាន់ណារិទ្ធ អុឹមផត អិចផត ឯ.ក ពិតជាបានបំពេញកាតព្វកិច្ច និងបង់ពន្ធចូលរដ្ឋពិតប្រាកដមែន តែនៅក្នុងនោះ ទំនិញដែលបានចុះបញ្ជីជាផ្លូវការមានត្រឹមតែ១៧មុខតែប៉ុណ្ណោះ បច្ចុប្បន្នភាព ទំនិញផ្សេងទៀតដែលនាំចូលតាមច្រករបៀងតាមក្រវ៉ាត់ព្រំដែន នៃប្រទេសជិតខាងយកមកស្តុកនិងចែកចាយ នៅទីក្រុងភ្នំពេញ នៅមិនទាន់បានចុះបញ្ជីអោយបានត្រឹមត្រូវនៅឡើយ អាស្រ័យដូចបានជំរាបជូនខាងលើ សូមថ្នាក់ដឹកនាំនៃមន្ត្រីជំនាញ សូមមេត្តាចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ។ជាក់ស្ដែងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ៣០២៤ អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងខាងលើ ព្រមទាំងសាកសួរព័ត៌មានបន្ថែម ជាមួយអ្នកនៅជិតទីតាំងខាងលើ រួមទាំងបុគ្គលិកនៅក្នុងនោះផងដែរ ដោយពួកគាត់បានបញ្ជាក់ថា ជាទីតាំងនាំចូល និងចែកចាយសាច់បង្កក់ពិតប្រាកដមែន ហើយក៏ធ្លាប់មានមន្ត្រីគយចុះមកបិទបានមួយរយៈក៏បើកដំណើរការឡើងវិញ ។ភ្លាមនោះអង្គភាពសារព័ត៌មានយើងបានសុំបទសម្ភាសន៍ពីម្ចាស់ទីតាំងខាងលើ តាមរយៈទូរសព្ទ ដោយគាត់មិនបានផ្ដល់បទសម្ភាសន៍នោះទេ គ្រាន់តែឮថាជាអ្នកសារព័ត៌មាន គាត់ក៏ចុចបិទទៅវិញ ក្រោយមកអង្គភាពយើងធ្វើការទំនាក់ទំនងតាមប្រព័ន្ធ តេឡេក្រាម ទើបម្ចាស់ទីតាំងខាងលើ ក៏បានផ្ដល់ឯកសារពាក់ព័ន្ធមួយចំនួន មកកាន់អង្គភាពយើងដើម្បីបញ្ជាក់ថាទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ ៕អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។