ភ្នំពេញ÷បុរសម្នាក់រួមដំណើរជាមួយនារីពីរនាក់បើករថយន្តស៊េរីទំនើបបែកកង់រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រុងផ្លូវ ហើយជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតបណ្ដាលឱ្យរកាខូចខាតយ៉ាងដំណំផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចខាងមុខស្ថានទូតចិន តាមបណ្តាយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហើយ រូបគេបានឃើញ បុរសម្នាក់រួមដំណើរជាមួយនារីពីរនាក់ បើរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Ford raptor ពាក់ស្លាក ភ្នំពេញ.2BC.2686 ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចទីតាំងខាងលើកក៏បែ.កក.ង់រថយន្តមុខផ្នែកខាងឆ្វេងបណ្ដាលឱ្យរ៉េចង្កូត ទៅបុ.,.ករបាំងថ្មពុះចែកទ្រូងផ្លូវ រួចជ្រុលទៅប៉ះរថយន្តមួយគ្រឿងទៀត រងការខូចខាត ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញបានចុះមកដល់ត្រួតពិនិត្យរួចរាល់ ធ្វើការទំនាក់ទំនងទៅរថយន្តស្ទូចដើម្បីស្ទូចយករថយន្តទាំងពីរយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕