ខេត្តកណ្តាល ÷នៅថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះបង្រ្កាបបទល្មើស ជាក់ស្តែងទីតាំងកត់កន្ទុយលេខខុសច្បាប់ (ឆ្នោតវៀតណាម) នៅចំណុចក្នុងផ្សារកាច់ជ្រុង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឃាត់ខ្លួនឈ្មោះ ហន សុផល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុហាងគុយទាវ ស្នាក់នៅហាងគុយទាវក្រវិលធំ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជាអ្នកកត់)។ដកហូតវត្ថុតាងរួមមាន៖១/-ម៉ាស៊ីនគិតលេខចំនួន០១២/- សៀវភៅចំនួន០៤ក្បាលធំ និង០២ក្បាលតូច។៣/-ក្រដាសផួយកត់រួចចំនួន០៣ដុំ ៤/-ក្រដាសរាមសំរាប់កត់ចំនួន០៩ក្បាល និងក្រដាសផ្ដានចំនួន០៩។៥/-ប៊ិច៣ដើម។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។