ភ្នំពេញ÷ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ចំណុចណាហ្កា២ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបាននៅវេលាម៉ោងប្រមាណ១២រំលងអាធ្រាត្របុគ្គលិកនៅខាងក្នុងណាហ្គាលឺសូរសំឡេងធ្លាក់លាន់ដូចរន្ទះ មួយសន្ទុះក្រោយមកចូលទៅមើលស្រាប់តែឃើញបុរសម្នាក់ធ្លាក់មកទើរនៅលើរបងបានស្លាប់បាត់បង់ជីវិត ដោយសង្ស័យជាជនជាតិចិន ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួមទាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យស្នងការរាជធានីភ្នំពេញចុះត្រួតមកត្រួតពិនិត្យផងដែរ។ ក្រោយកើតហេតុអង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់បានការបំភ្លឺពីខាងសមត្ថកិច្ច ថាករណីខាងលើជាករណីអត្តឃាតលោតសម្លាប់ដោយខ្លួនឯង រឺជាកណីឃាតកម្មនៅឡើយ ៕