ក្លិនមិនស្រួលរឿង មេឃុំសន្លុងយកដីអាករសម្បត្តិរដ្ឋជិត៤ហិកតា លក់ឱ្យឈ្មួញបានលុយជិត២០ម៉ឺនដុល្លារ ACU.ប្រមុខស្ថាប័នពាក់ព័ន្ធខាងលើជួយមើលផង
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្លិនមិនស្រួលរឿង មេឃុំសន្លុងយកដីអាករសម្បត្តិរដ្ឋជិត៤ហិកតា លក់ឱ្យឈ្មួញបានលុយជិត២០ម៉ឺនដុល្លារ ACU.ប្រមុខស្ថាប័នពាក់ព័ន្ធខាងលើជួយមើលផង

កណ្ដាល៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។

បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។
ជុំវិញករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ.!។ រឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…ហើយក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។
តាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។
ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។
ករណីខាងលើ នៅរសៀលទី០៨ មករា ២០២៥ អង្គភាពព័ត៌មានយើង បានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការរបស់ឧកញ៉ា ចាប ហុងលី ដោយលោកបានថ្លែងទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែនដោយផ្អែកថា ពលរដ្ឋឯកភាពឱ្យលក់..!។
ចំណែកលោកស្រី ណេង ដាលីស មេឃុំសន្លុង មិនអាចបំភ្លឺនឹងមិនឆ្លើយតប ហើយពេលខលចូលក៏មិនទទួល.!។

រីឯលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា.លោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ.!។
ចំណែកលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា.លោកពុំបានដឹងរឿងនោះឡើយ..។
ចំពោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាលមិនអាចសុំការបំភ្លឺបានទេ ដោយគ្រាន់តែឮប្រាប់ថា (អ្នកកាសែត) លោកចុចបិទទូរសព្ទ.!។ទោះជាយ៉ាងណាក៏ដោយ.នៅរសៀលទី០៨ មករា ២០២៥ លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន.!។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់.!!។
ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុងបានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញ(ប្លង់រឹង)ឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ..!។តាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ ៥០.០០០ដុល្លារ ក្នុង១ហិកតា.!ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន.នាពេលថ្មីៗនេះដែរទេ!។ លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់…!។
ជុំវិញក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាចាត់វិធានការស្រាវជ្រាវពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើ ថា តើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ.ទើបពលរដ្ឋស្ងប់ចិត្ត…!!!។ ព្រោះថា ការលក់ដីអាករឃុំសន្លុង ពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ..!។ ខណៈលុយជាង១០ម៉ឺនដុល្លារផ្សេងទៀត ដែលតម្កល់ទុកនៅ (វត្តសន្លុង) គឺបានពីការលក់ដី”មេទឹកសំឡូង”៕អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំបន្តការដើម្បីទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមទៀតប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។
Previous Post Next Post