កម្លាំងរដ្ឋបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស៣នាក់ រួមទាំងវត្ថុតាងមួយចំនួន
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងរដ្ឋបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស៣នាក់ រួមទាំងវត្ថុតាងមួយចំនួន

ខណ្ឌមានជ័យ÷នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញ លោក ឌី សុខខែម អភិបាលរងខណ្ឌ លោកចៅសង្កាត់បឹងទំពន់ទី១ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល :ធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖

-ទូរសព្ទដៃ ៣គ្រឿង-ម៉ាស៊ីនកត់កន្ទុយលេខ ១គ្រឿង-លែបថប ១ គ្រឿង-កុំព្យូទ័រ ១ គ្រឿងនិងបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ភេទស្រី បានបញ្ជូនទៅ បុស្តិ៍នគរបាល បឹងទំពន់ទី១ ដេីម្បីសាកសួរតាមនិតិវិធី ។
បច្ចុប្បន្ន សម្ភារៈពាក់ព័ន្ធនឹងឡូតូ និងកត់កន្ទុយលេខខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឈប់បន្តបើកជួលនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រសិនបើនៅបន្តជួលបើកល្បែងស៊ីសងខុសច្បាប់ទៀតនឹងត្រូវទទួលខុសត្រូវតាមមុខច្បាប់៕
Previous Post Next Post