រដ្ឋមន្ត្រីក្រសួងដែនដីរំពឹងថា ការ​ចុះបញ្ជីដីធ្លីនៅកម្ពុជានឹងអាច​បញ្ចប់ទាំង​ស្រុងក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងដែនដីរំពឹងថា ការ​ចុះបញ្ជីដីធ្លីនៅកម្ពុជានឹងអាច​បញ្ចប់ទាំង​ស្រុងក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ÷ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀប​ចំដែន​ដី នគរូបនីយកម្ម និងសំណង់បង្ហាញនូវក្តីរំពឹងថា ប្រហែល​ជា​ដល់​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុងនូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា។

មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអន​ឡាញ​របស់​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់និងការរៀប ចំឥណទានក្នុងវិស័យសំណង់និងអចលន​ទ្រព្យកាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចសមិទ្ធផលថា ក្នុងរយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហា​ដែលមាន​ភាពចម្រូងចម្រាស់​នៅក្នុងសង្គមជាតិ ។ក្នុងនោះបានជំរុញ​ការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជី​ដីធ្លីបាន ៣,៧ លានក្បាលដី ហើយប្រហែលជា​ដល់​ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុងនូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា។
ឯកឧត្តមបន្តថាថា ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណី​ប៉ុន្តែរហូត​មកទល់ពេលនេះ​ក្រសួង​បានដោះស្រាយករណី​ទាំងនោះអស់ ជាច្រើននិងនៅសល់ត្រឹមក្រោម ១ ០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សា​អាយុជីវិត​បឹង​ទន្លេសាប​ដោយមិនឱ្យមានការកាត់ឆ្វៀលដី​បន្តទៀតនោះទេ ហើយរក្សាបាន​នូវគន្លងមួយថាកម្ពុជាមាន​លទ្ធភាពរក្សាបាន​នូវមរតក​ធនធានធម្មជាតិរបស់ខ្លួនជាការ​ទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋ​នៅក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា បញ្ហានេះក៏ត្រូវបានដោះស្រាយ​សម្របសម្រួលនិងរក្សាបាននូវសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរ និងធានាបាននូវជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ។ដោយឡែកបញ្ហាវិវាទនៅក្នុងបុរីក៏ត្រូវបានដោះ​ស្រាយ​សម្រប​សម្រួល ដោយ​បច្ចុប្បន្ន​នៅសល់ត្រឹមតែប្រមាណជាង ២០គម្រោងទៀតប៉ុណ្ណោះ។
ដោយសេចក្តីពេញចិត្ត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ​លទ្ធផលការងារដែលក្រសួងបាន​អនុវត្តមកនេះអាចនិយាយបានថាក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទជូនសង្គមជាតិកម្ពុជាហើយនេះគឺជាគម្រូសម្រាប់ពិភពលោកសម្រាប់ប្រទេសដែលធ្លាប់ញាំញីដោយសង្គ្រាមខ្ទេចខ្ទី អាចស្រោចស្រង់ខ្លួនត្រឡប់មកវិញបាន​ហើយកសាង​និងអភិវឌ្ឍន៍ខ្លួន​បានមកដល់បច្ចុប្បន្នដែលមិនងាយនឹងមាន​ប្រទេសណាអាចធ្វើបានបែបនេះទេ៕ ផ្សាយ៖ កន ចំណាន

Previous Post Next Post