អង្គការ NatureLife បង្ហាញលទ្ធផលជំរឿនក្រៀល ប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ដីសណ្ដរមេគង្គ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អង្គការ NatureLife បង្ហាញលទ្ធផលជំរឿនក្រៀល ប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ដីសណ្ដរមេគង្គ

ភ្នំពេញ÷ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥--អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបង្ហាញនូវលទ្ធផលជំរឿនក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ដីសណ្ដរមេគង្គក្រោមក្នុងប្រទេសកម្ពុជា មន្ទីរបរិស្ថានខេត្តតាកែវ និងមន្ទីរបរិស្ថានខេត្តកំពត បានសហការធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាព អន្លង់ព្រីង ខេត្តកំពត ដែលអង្គការនេះបញ្ចប់ការធ្វើជំរឿនកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ជំរឿននេះមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រចិត្ និងបុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife សរុបចំនួន១៣រូប ដោយបានចាប់ផ្ដើមឡើងកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់សង្កេតមើលទីតាំងទ្រនំសត្វក្រៀល ដោយក្រុមអភិរក្សត្រូវក្រោកមុនថ្ងៃរះដើម្បីរង់ចាំរាប់ចំនួនក្រៀលដែលហើរចេញពីទ្រនំ និងបូកសរុបចំនួនជាក់ស្ដែង។ ជាលទ្ធផល សត្វក្រៀលចំនួន ៥២ ក្បាល ក្នុងនោះសត្វក្រៀលជំទង់ ១២ ក្បាលត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា។
<
សត្វក្រៀលចំនួន៤៤ក្បាល និងសត្វក្រៀលជំទង់ជំទង់ចំនួន១១ក្បាលមានវត្តមានក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ និងចំនួន ៨ក្បាល និងសត្វក្រៀលជំទង់ ១ក្បាលមានវត្តមានក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំនួនសរុបនេះ មានការថយចុះចំនួន ១៥ក្បាល ស្មើនឹង២២,៣៩ភាគរយ ធៀបនឹងចំនួនសរុបកាលពីខែធ្នូ ឆ្នាំ២០២៣ សរុប៦៧ក្បាល ។
ក្រុមអ្នកអភិរក្សត្រូវធ្វើជំរឿន ៤ដងទៀតមុននឹងទទួលលទ្ទផលជំរឿបសរុប ប្រចាំឆ្នាំ២០២៤-២០២៥។ ការថយចុះនេះ បណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទក្នុងតំបន់ការពារ និងការលែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារជាដើម។
ក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការគាំទ្រតំបន់នេះ សូមសំណូមពរដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋទូទាំងប្រទេស ចូលរួមការពារតំបន់ដីសើមនេះ និងនិយាយថាទេ ចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ។ រួមទាំងអស់គ្នា យើងអាចការពារបក្សីដ៏កម្រនេះ និងទីជម្រករបស់វា៕
Previous Post Next Post