ថ្ងៃជ័យជម្នះ ៧ មករា មរតកប្រវត្តិសាស្រ្តដែលមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្ងៃជ័យជម្នះ ៧ មករា មរតកប្រវត្តិសាស្រ្តដែលមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ

ភ្នំពេញ÷នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលដល់ក្រុងភ្នំពេញ និងយកឈ្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់ពីបើកការវាយប្រហារជាច្រើនថ្ងៃចេញពីស្រុកស្នូល ខេត្តក្រចេះ គឺនៅថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩នេះហើយដែលបានក្លាយជាមរតកប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់ គួរចងចាំ ដោយមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ បើទោះបីជាកើតមិនទាន់ក្តីសម័យកាលនោះក្តី។

គិតមកត្រឹមថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ៤៦ឆ្នាំគត់ ​នៃការដួលរលំរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានចាត់ទុកជាសម័យកាលដ៏ខ្មៅងងឹតបំផុតនៃព្រះរាជាណាចក្រមួយនេះ ហើយដែលតាមតួលេខ គឺមានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៣លាននាក់ បានស្លាប់ដោយកត្តាផ្សេងៗ រួមមាន ការសម្លាប់ ការធ្វើទារុណកម្ម ភាពអត់ឃ្លាន ធ្វើការដោយហួសកម្លាំង និងជំងឺផ្សេងៗ។
ថ្ងៃ "៧ មករា" គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទូទាំងប្រទេស ពីព្រោះនរណាៗក៏ទទួលស្គាល់ នរណាក៏ដឹងថាថ្ងៃនេះ ជាថ្ងៃដែលប្រជាជាតិខ្មែរបានរស់ឡើងវិញ ហើយនរណាដែលបដិសេធ "៧មករា" គឺអ្នកនោះជាអ្នកដែលបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ហើយគាំទ្ររបបខ្មែរក្រហម។
បើទោះជាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ មានរយៈពេល ៤៦ឆ្នាំកន្លងមកហើយ ប៉ុន្តែស្មារតី៧មករានៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូប ដែលបង្ហាញពីការដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។
ដើម្បីបន្តរម្លឹកថ្ងៃ៧មករាដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាលក៏សម្រេចយកថ្ងៃ៧មករាជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិមួយ ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន០១ថ្ងៃ ក្នុងឱកាសទិវាបុណ្យជាតិនេះ។ សរុបមកវិញ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ និងជាមរតកប្រវត្តិសាស្រ្តដែលនឹងបន្តស្ថិតក្នុងដួងចិត្តនៃប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ និងមិនអាចបំភ្លៃ បំភ័ន្ត បំផ្លើស ដោយក្រុមអគតិណាមួយឡើយ។

ក្រុមជនអគតិទាំងនោះ បានព្យាយាមឱ្យប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ បំភ្លេចនូវអ្វីដែលកើតឡើងដ៏ឈឺចាប់នៅសម័យខ្មែរក្រហម ដែលនេះគឺជាចេតនាដ៏អាក្រក់បំផុតរបស់ពួកគេ។ សូមចងចាំថា បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ! ដោយ AKP
Previous Post Next Post