ខេត្តត្បូងឃ្មុំ ៖ អាចចាត់ទុកថា ជាជោគជ័យដ៏ធំសម្បើមមួយ របស់កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានចុះស៊ើបអង្កេត ស្រាវជ្រាវឈានទៅឃាត់ខ្លួន ជាងធ្វើកាំបិត-ពូថៅ ចំនួន ២នាក់ នាំយកមកវាស់កម្ពស់ និងមានវិធានការផ្លូវច្បាប់ ប្រយោជន៍ ដើម្បីរក្សាសន្តិសុខជូនសង្គម កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ជនសង្ស័យ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិទាំង ២នាក់ មាន;
១- ឈ្មោះ សា សូទី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)២- ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ដ៏សកម្ម របស់យើង ក៏រឹបអូសបានវត្ថុតាងអាវុធធុនធំ ជាច្រើនប្រភេទផងដែរ រួមមាន៖ កាំបិតបុ័ងតោ ចំនួន៣ , កាំបិតស្នៀត ចំនួន៧ ដាវវែងចំនួន៣ , ដាវខ្លីចំនួន៦, ពូថៅ ចំនួន២ , កាំបិតផ្គាក់ដងវែងចំនួន៣ , កាំបិតផ្គាក់ដងខ្លីចំនួន១ , កាំបិតខ្វែវ ចំនួន២ , ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១, ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ , ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ គ្រឿង៕