ភ្នំពេញ}ទិវាបុណ្យនៃក្ដីស្រឡាញ់ ឬភាសាអង់គ្លេសហៅថា(Valentine’s Day) ជាពិធីបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែក៏មានពលរដ្ឋតាមបណ្តាប្រទេសមួយចំនួនបានចូលរួមប្រារព្ធថ្ងៃបុណ្យមួយនេះផងដែរ ដើម្បីបង្ហាញក្តីស្រឡាញ់ដោយសារតែទិវាបុណ្យនៃក្ដីស្រឡាញ់នេះមិនថាជាគូសង្សារ ឬឪពុកម្តាយ ញាតិមិត្តបងប្អូន ឬមនុសុ្សនៅទីកន្លែងធ្វើការងារជាដើមនោះទេគឺបានផ្ដល់ឱ្យនូវក្ដីស្រឡាញ់ដល់មនុស្សគ្រប់ៗគ្នា។
ទិវាបុណ្យនៃសេចក្តីស្រឡាញ់នេះដែរ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ហើយជារៀងរាល់ឆ្នាំ មនុស្សជាច្រើន តែងយកថ្ងៃបុណ្យនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញបាច់ផ្កា កាដូ វត្ថុអនុស្សាវរីយ៍ ការផ្ញើសារពីក្តីស្រឡាញ់ និងខ្លះទៀតបបួលគ្នីគ្នាទៅបរិភោគអាហារ ជួបជុំជាមួយគ្នាយ៉ាងសប្បាយរីករាយ និងផ្ដល់នូវទឹកចិត្ដស្រស់ស្រាយថែមទៀត។![]() |