ភ្នំពេញ÷តើមានសង្ឃឹមដែរឬទេ?ពលរដ្ឋដែលមានដីក្នុងតំបន់បឹងតាមោគធ្លាប់អាស្រ័យផលកន្លងមកនឹងមានការទទួលបានការដោះស្រាយជូនបានដែរឬយ៉ាងណា?ដោយព្រោះថាលោកស្រី ហ៊ួយ តារាវីពេលនេះកំពុងតែដង្ហើយហៅឱ្យថ្នាក់ដឹកនាំកំពូលឲ្យជួយផង និងថែមទាំងអុជធូបបន់ស្រន់ឲ្យបារមីសក្កសិទ្ធិឋានទាំងបីចូលមកបញ្ចេញមហិទ្ធិឫទ្ធិដើម្បីបើកផ្លូឲ្យអំពើអាក្រក់វិនាស ជំនួសមកវិញនូវយុត្តិធម៌ពិត។
អីយ៉ាសពិតជាមិនធម្មតាទេ តើជឿឬមិនជឿ? អាចនឹងឋានទាំងបីមកប្រជុំគ្នាហើយពេលនេះខណៈដែលលោកស្រី ហួយ តារាវី នៅតែតស៊ូអង្វរកបន្តឱ្យប្រមុខរាជរដ្ឋាភិបាលកំពូលៗជួយអន្តរាគមន៍លើរឿងដែលលោកស្រីដែលបានអះអាងថាលោកស្រីធ្លាប់អាស្រ័យផលលើដីចំនួន១៦ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយទទួលបន្តចេញពីពលរដ្ឋទាំង១៨គ្រួសារ អាស្រ័យផលតាំងពីឆ្នាំ ៨០ជាងរហូតមកទល់ឆ្នាំ២០២១គឺលោកស្រីអាស្រ័យផលបន្ត។តែបច្ចុប្បន្នឆ្នាំដល់ថ្ងៃ៨ មិនា ២០២៥ហើយ លោកស្រីនិងទទួលបាននូវយុត្តិធម៌សម្រាប់លោកស្រី ដែលឬយ៉ាងណា ព្រោះកន្លងមកដី១៦ហិចតារបស់លោកស្រីនោះត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញខណ្ឌព្រែកព្នៅ បានអះអាងថាដីនោះជាដីអនុក្រឹត្យរបស់រដ្ឋទៅវិញ។គួរំលឹកមកកាលពីឆ្នាំ២០២២សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថាសម្ដេចនឹងពិនិត្យមើលរឿងនេះឡើងវិញពីព្រោះសម្តេចសោកស្តាយដោយបានចុះហត្ថលេខាលើដីអនុក្រឹត្យនេះមិនត្រឹមត្រូវដោយមន្ត្រីធ្វើខុស។អស់លោកលោកស្រីប្រិយមិត្តជាទីមេត្រីពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេលជាច្រើនម៉ោងជាច្រើនថ្ងៃជាច្រើនខែរហូតដល់ម៉ោងនេះហើយ ការទទូចរបស់លោកស្រី ហួយ តារ៉ាវី តាមបណ្ដាញសង្គមនៅតែបន្តយំសោកឥតឈប់ឈរ ថាយុត្តធម៌ត្រូវតែមានចំពោះលោកស្រី។ដោយឡែកចំពោះសាធារណជនទូទៅនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ព្រោះថាពេលបច្ចុបន្យនេះ មានបុគ្គលមានលុយមានទ្រព្យ បញ្ជាឲ្យគ្រឿងចក្រជាច្រើនគ្រឿង យកមកធ្វើការលុបជាបណ្ដើរៗហើយ ហើយក៏មានកម្លាំងសម្ងាត់តាមឃ្លាំមើលបុគ្គលណាចេញមុខតវ៉ា ឬធ្វើសកម្មភាពមិនស្រួលនៅតាមផ្លូវសាធារណះ មិនថានៅក្បែដីនោះឡើយគឺគេនឹងរាយការណ៍ជាបន្ទាន់។តើមានអ្នកណាខ្លះជាអ្នកបានយល់ឬពិចារណាអំពីដីក្នុងតំបន់បឹងតាមោគនោះថាជាដីអនុក្រឹត្យរបស់រដ្ឋ តែផ្ទុយមកវិញដីនេះបែរមានក្រុមហ៊ុនមួយកាន់កាប់ ហើយប្រែក្លាយជាឈ្មោះទ្រព្យអវិភាគ ពិតជាពិបាកយល់ហើយសាធារណជនអើយ។តែទោះជាយ៉ាងណាក៏ដោយនាពេលថ្មីៗនេះលោកស្រី ហួយ តារាវី ត្រូវបានអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យចូលធ្វើការដោះស្រាយកាលពីថ្ងៃអង្គារទី២៨ ខែកុម្ភៈឆ្នាំ២០២៥ កន្លងមកនេះ ថាលោកស្រីមានជំហរនិងគោលបំណងចង់បានអ្វីដែរ ចំពោះដីនោះ? លោកស្រីកំពុងតែគិតពិចារណាថាតើលោកស្រីគួរតែទទួលបាននូវអ្វីឲ្យសមរម្យដែលជាជម្រើសរបស់លោកស្រី នេះបើយោងតាមអ្វីដែលលោកស្រីបានជម្រាបមកដូច្នេះ!សម្រាប់មហាជននៅតែតាមដានដោយយកចិត្តទុកដាក់អំពីករណីមួយនេះថាតើការរំពឹងជឿជាក់ដើម្បីឲ្យថ្នាក់ដឹកនាំកំពូលៗខាងលើដើម្បីចេញអន្តរាគមជួយគាត់ដើម្បីឱ្យបានផ្លែផ្កាយ៉ាងណានោះ ខណះទាំងលោកស្រីខំអុជធូបបន់ស្រន់គ្រប់ទិសទីរៀងរាល់ថ្ងៃដោយបួងសួងដល់អារុកអារក្សអ្នកតា ទេវតាក្នុងលោកទាំងបីឋាន ឲ្យមកពិនិត្យមើលរឿងនេះថាតើលោកស្រីអាចនឹងទទួលបានផ្លែផ្កាតាមសេចក្តីប៉ងប្រាថ្នានោះឬយ៉ាងណាដែរ?តែទោះជាយ៉ាងណាក៏ដោយទាំងព្រះជន្មរាយុបស់លោកស្រី ហួយ តារាវី កាន់តែចាស់ជរាហើយក៏មែនពិត តែទីបំផុតគឺនឹងកើតមានយុត្តិធម៌សម្រាប់លោកស្រីចំពោះបញ្ហាដីធ្លីបឹងតាមោគនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ