កម្ពុជាមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង៤ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៤
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជាមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង៤ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៤

ភ្នំពេញ÷រយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក(១ប៊ី​លានស្មើនឹង១ ០០០លាន)ពោលគែកើន ៤,៩ភាគរយ ដោយ​សារ​ការកើនឡើងនូ​វគម្រោងវិនិយោគ​មួយចំនួនលើវិស័យមិន​មែន​ហិរញ្ញវត្ថុប្រមាណ ១៧,១ភាគរយ ខណៈការវិនិយោគលើ​វិស័យ​ហិរញ្ញវត្ថុថយចុះ ៣៥,៥ភាគរយ។ នេះយោងតាមរបាយការណ៍​របស់ធនាគារជាតិនៃកម្ពុជាបង្ហាញឱ្យដឹង។

ប្រភពដដែលបន្តថា ចំណែកវិនិយោគផ្សេងទៀត បានបង្ហាញពី​ការកើន​ឡើងទ្រព្យសកម្មបរទេសសុទ្ធ ៣,២ប៊ីលានដុល្លារ កើនឡើងប្រមាណ៩,៥ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលបណ្តាល​មកពីការកើនឡើងប្រាក់បញ្ញើ និងការវិនិយោគ​លើ​ផលបត្រនៅ​ក្រៅប្រទេស គួបផ្សំនឹងការកើនឡើង​ការទូទាត់បំណុលក្រៅប្រទេស​នៃវិស័យហិរញ្ញវត្ថុ ស្របពេលដែលការ​ខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាល​ថយចុះ ១០,២ភាគរយ។

របាយការណ៍ដដែលឱ្យដឹងទៀតថា សមតុល្យគណនីហិរញ្ញវត្ថុ បង្ហាញពីការកើនទ្រព្យអកម្មបរទេសសុទ្ធ ៣៧១,៧លាន​ដុល្លារ​នៅឆ្នាំ២០២៤ ធៀបនឹងទ្រព្យសកម្មបរទេសសុទ្ធ ៦១៨,៦ លានដុល្លារក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយលំហូរ​ចូលវិនិយោគ​ផ្ទាល់បរទេស ខណៈទ្រព្យសកម្មបរទេសសុទ្ធដែលវិនិយោគ​ផ្នែកផ្សេងទៀត និងវិនិយោគលើផលបត្រ​មានការកើនឡើង។
ដោយឡែក ទុនបម្រុងអន្តរជាតិ បន្តរក្សាបាននៅកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាព​សងបំណុលក្រៅ​ប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ព្រម​ទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញ​តម្រូវការ​សន្ទនីយ​ភាពទប់ទល់នឹងវិបត្តិខាងក្រៅ។ ជាក់ស្តែងទុនបម្រុងអន្តរ​ជាតិ​នៅឆ្នាំ២០២៤ បានកើនដល់ ២២,៥ ប៊ីលាន ដុល្លារ ស្មើនឹង ១២,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ មានចំនួន២០ ប៊ីលានដុល្លារ ដែលស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ដែលជា​កម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ធនាគារជាតិនៃកម្ពុជាបានបង្ហាញនូវមូលហេតុនៃការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើងមកពីមកពីកត្តាចំនួន​បួន។
ក្នុងនោះ ១.តម្លៃមាស, ២.ការប្រែប្រួលអត្រាប្តូរប្រាក់, ៣.ចំណូល​ពីការវិនិយោគក្រៅប្រទេស (ការកើនឡើង​នៃអត្រាចំណូល និងការ​ធ្វើពិពិធកម្មទ្រព្យសកម្ម) និង ៤.ប្រាក់បម្រុងកាតព្វកិច្ច។ រចនាសម្ព័ន្ធគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានរៀបចំឡើងស្រប​តាមឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់​សំដៅ​ទទួលបានសុវត្ថិភាព សន្ទនីយភាព និងចំណូលសមស្រប៕ ដោយ៖ មុន្នី MoINFO APP 
Previous Post Next Post