ពិតជាហ៊ានមែន ! លួចជីកដីព្រែកយកទៅលក់ ខណៈសាលាស្រុកហាមឃាត់ តែបុគ្គលរូបនេះមិនស្ដាប់ ពេលអ្នកសារព័ត៌មានចុះទៅថតរូបបាន និងរាយកាណ៏ជូនថ្នាក់លើ បែរជាបើកឡានបម្រុងនឹងបុកសម្លា.ប់និងបង្កហិង្សា
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិតជាហ៊ានមែន ! លួចជីកដីព្រែកយកទៅលក់ ខណៈសាលាស្រុកហាមឃាត់ តែបុគ្គលរូបនេះមិនស្ដាប់ ពេលអ្នកសារព័ត៌មានចុះទៅថតរូបបាន និងរាយកាណ៏ជូនថ្នាក់លើ បែរជាបើកឡានបម្រុងនឹងបុកសម្លា.ប់និងបង្កហិង្សា

ខេត្តកណ្ដាល÷ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ រឿងរ៉ាវដ៏ ហួសចិត្តមួយ បានកើតមានឡើងចំពោះអ្នកសារព័ត៌មានមួយរូបខណៈដែលទទួល ទទួលរងនូវការគំរាមកំហែងដល់អាយុជីវិតនិងប្រើប្រាស់ហិង្សាទៅលើរូបគាត់ពីសំណាក់អ្នកមកចាស់គ្រឿងចាក់ ខណៈគាត់បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅឃុំពញ្ញាឮ ស្រុកពញាឮ ខេត្តកណ្ដាលបានរាយការណ៍ប្រាប់ជុំវិញករណីក្រុមរថយន្តដឹកដីធំៗដែលមានឈ្មោះ តាដា ម្ចាស់និងមានកូនប្រុសឈ្មោះយឹម សុផានិត បាននាំគ្នាលួចជីកដីព្រែកយកទៅលក់យ៉ាងអាណាធិបតេយ្យ។

បន្ទាប់ពីទទួលបានដំណឹងភ្លាមអ្នកសារព័ត៌មានមួយរូបបានរាយការណ៍ទៅកាន់ការិយាល័រ៉ែ ថាមពលស្រុកពញាឮ និងរាយការបន្ថែមទៅកាន់លោកអភិបាលស្រុកពញាឮ លោក ថន សុវណ្ណា .និងបានចុះទៅថតរូបភ្លាមតែម្តងនៅភូមិព្រែកល្វាខ្លី ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ 
ក្រោយថតរូបរួចរួចរាល់គាត់បានធ្វើដំណើរត្រឡប់ឡើងមកកាន់ផ្លូវជាតិ វិញស្រាប់តែមានបុរសម្នាក់ឈ្មោះយឹម ផានិត បើករថយន្ត nissan( នីសសាន់ )ពាក់ស្លាកលេខ ភ្នំពេញ 2U-7477 ត្រូវជាកូនម្ចាស់គ្រឿងចក្រ   បានបើករថយន្តក្នុងល្បឿនលឿនសំដៅទៅបុកអ្នកសារព័ត៌មានរូបនោះ នៅកន្លែងដែលស្ងាត់មិនមានមនុស្សនិងសំបូរទៅដោយព្រៃតែអ្នកសារព័ត៌មានរូបនោះគេចផុត ហើយបុរសខាងលើចុះមកកាច់សោរម៉ូតូពន្លត់ និងប្រតាយប្របត់គ្នា ហើយបានរត់គេចរួច ក៏ស្រែកឲ្យគេជួយ និងបានខលទូរសព្ទទៅកាន់អធិការនគរបាលស្រុកពេញឮ ដើម្បីសុំកិច្ចអន្តរាគមន៍។
ប្រភពពីប្រធានការិយាល័យស្រុកពញាឮមួយរូបបានឲ្យដឹងថាទីតាំងខាងលើនេះគឺពុំមានការអនុញ្ញាតពីស្រុកនោះទេ ដោយពួកគាត់បានធ្វើការហាមឃាត់ជាច្រើនដងមកហើយនិងណេែឲ្យម្ចាស់គ្រឿងចក្រខាងលើស្នើសុំទៅកាន់សាលាខេត្តដើម្បីធ្វើច្បាប់ឲ្យបានត្រឹមត្រូវ។
ម្ចាស់គ្រឿងចាក់ខាងលើ  មិនទាន់អនុវត្តតាមនោះទេតែងតែលួចលាក់ជីកដីព្រែកមួយនេះយកទៅលក់ដដែលហើយគាត់ បានជម្រាបជូនទៅកាន់មន្ទីររ៉ែថាមពលខេត្តកណ្តាលពីរដងមកហើយដើម្បីសុំអន្តរាគមន៍ពីជំនាញខេត្តមកជួយឃាត់និងចាប់យកគ្រឿងចាក់ខាងលើ  ដោយសារតែខាងស្រុកបានឃាត់ច្រើនដងមកហើយ តែគាត់នៅតែធ្វើ ហើយគាត់បានបន្តទៀតថាលោកអភិបាលស្រុកពញាឮបានទទួលដំណឹងភ្លាមនិងរៀបចំកោះអញ្ជើញទាំងពីរនាក់ឪពុកនិងកូនមកជួបប្រជុំនៅសាលាស្រុកពញាឮនៅថ្ងៃចន្ទនេះហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
រីឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថាគាត់បានទទួលព័ត៌មាននេះហើយគាត់នឹងចាត់មន្ត្រីជំនាញអោយចុះទៅធ្វើការភ្លាមៗតែម្ដង។
ជុំវិញករណីខាងលើប្រធានសមាគមនិងអ្នកសារព័ត៌មានជាតិជាច្រើនបានថ្កោលទោសយ៉ាងខ្លាំង ជុំវិញការប្រើប្រាស់អំពើហិង្សានិងប៉ុនប៉ងធ្វើឃាតទៅលើអ្នកសារព័ត៌មានដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួនទៅតាមវិជ្ជាជីវៈ ថាជាអំពើសាហាវយោងខ្នងផុត ពីសំណាក់អ្នកមានលុយនិងមានអំណាចមកលើក្រុមអ្នកសារព័ត៌មានដែត្រឹមត្រូវ ហើយច្បាប់គួរតែចាត់វិធានយ៉ាងតឹងរឹងចំពោះបុគ្គលខាងលើ។
ជុំវិញករណីខាងលើក្រុមអ្នកសារព័ត៌មាននិងសមាគមព័ត៌មានជាច្រើនស្នើសុំទៅកាន់ឯកឧត្តមស្នងការនគរបាលខេត្តកណ្ដាល និងលោកអធិការស្រុកពញាឮ វរៈសេនីយ៍ឯក ដួង តេង មេត្តាជួយរកយុត្តិធម៌ និងផ្ដល់ភាពយុត្តិធម៌ជូនអ្នកសារព័ត៌មានរូបនោះផង និងស្នើសុំឲ្យមន្ទី រ៉ែនិងថាមពលខេត្តកណ្ដាលមេត្តាចាប់វិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឿងចក្រខាងលើដែលកំពុងតែធ្វើអាជីវកម្មខុសច្បាប់ ៕

Previous Post Next Post