ភ្នំពេញ ÷ ប្រិយមិត្ត ប្រាកដ ជាបាន ដឹងហើយ ថា ម្សិលមិញ ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បាន ចាប់ខ្លួន ឣ្នក លក់ឣនឡាញ ម្នាក់ ឈ្មោះ សុវណ្ណ វាសនា ដែល បាន បង្ហោះ សារជេរ បញ្ចោ ឣ្នក ដ៏ទៃជាច្រើនពាក្យ ច្រើនឃ្លា តាម បណ្ដាញសង្គម ហើយ ត្រូវ បាន ផ្សព្វផ្សាយ តាម បណ្ដាសារព័ត៌មាន និង បណ្ដាញ សង្គមផ្សេងៗយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ថែមទាំងមានអ្នកចូលមកខមិនជាច្រើនវែកញែកបែកអូរហូរស្ទឹង។
ថ្វីត្បិត តែមាន វិធានការណ៍ តាមផ្លូវ ច្បាប់ក៏ពិត មែន ក៏មាន មតិ មួយចំនួន បានយល់ឃើញផ្សេងៗគ្នា ក្នុង នោះគេសង្កេត ឃើញ ឣ្នក សារព័ត៌មាន ឣត្ថាធិប្បាយ តាមហ្វេសប៊ុក លោក ផែង វណ្ណៈ បាន បង្ហោះ សារមួយ ដោយយល់ឃើញ ដូច្នេះថា រូបថត ឣ្នក លក់ឣនឡាញ ម្នាក់នេះ ហាក់ខុសពី រូប ថត ជនល្មើស ដែលយើង ធ្លាប់ ឃើញកន្លងមក គ្រាន់តែ បទល្មើសជេរ ហេតុឣ្វី បានធ្វើដល់ថ្នាក់នេះ ?ឧក្រិដ្ឋជនគ្រឿងញៀន ឧក្រិដ្ឋជនចាប់ជំរិត មិនដែល ឃើញ ថតរូប បែបនេះ ចែកចាយដល់ឣ្នកសារព័ត៌មាន ទេ ទើបតែលើកនេះ ឃើញរូប ថត ជនសង្ស័យ ដែលមិន មានទោស ជាប់ពន្ធនាគារ ទេ គឺត្រឹម ពិន័យ ជាលុយ ពី ១សែន រៀល ទៅ១០លាន រៀល តែប៉ុណ្ណោះ ។តើមាន ហេតុផលឣ្វី ត្រូវ ឃុំ ខ្លួន ដូច ឧក្រិដ្ឋជន ? សូមន្ដ្រី ឣនុវត្ត ន៍ ច្បាប់ មេត្តា ពិនិត្យ លើសកម្មភាព របស់ខ្លួនឡើងវិញ កុំ ធ្វើការផ្គាប់ចិត្ត ដើមបណ្ដឹង ។ករណីនេះ ខ្ញុំ មើលឃើញថា មន្ដ្រី ឣនុវត្តន៍ច្បាប់ ធ្វើលើសហើយ ។ដោយឡែក ក្នុង នោះ ផងដែរ តាមបណ្ដាញ សង្គម ហ្វេសប៊ុក របស់លោកជំទា វ នឹម វណ្ណៈក្មួយស្រីបង្កើតសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បង្ហោះដ៏មាន ឣត្ថន័យជ្រាលជ្រៅ ថា ឣ្នក ជេរខ្លះ ត្រូវ កាន់ ជើងឣ្នក ជេរដូចគ្នា ព្រោះ ដើម្បី បង្កើន ក្រុម ជេរ ក្នុង សង្គម ឣោយកាន់តែច្រើន ក្នុង សង្គម សូមឣរគុណ ។![]() |