ការរញ្ជួយដីមរណៈនៅមីយ៉ាន់ម៉ា និងថៃបាន ផ្តាច់ជីវិតមនុស្សចំនួន ១៦៧ ខណៈជិត១ពាន់នាក់ បានរងរបួស ស្របពេលមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន !
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការរញ្ជួយដីមរណៈនៅមីយ៉ាន់ម៉ា និងថៃបាន ផ្តាច់ជីវិតមនុស្សចំនួន ១៦៧ ខណៈជិត១ពាន់នាក់ បានរងរបួស ស្របពេលមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន !

ភ្នំពេញ៖ ព័ត៌មានបឋម)មហន្តរាយគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសមីយ៉ាន់ម៉ា បានអង្រួនប្រទេសជាច្រើនជាប់ព្រំដែនប្រទេសកម្សត់មួយនេះ ខណៈគ្រោះរញ្ជួយដីនេះក៏បានគំរាមកំហែង និងវាយប្រហារប្រទេសថៃយ៉ាងដំណំផងដែរ។ ទន្ទឹមនឹងឡាវ កម្ពុជា និងវៀតណាមក៏មានលទ្ធភាពរងគ្រោះកម្រិតមធ្យមដោយសារមហន្តរាយនេះផងដែរ ស្របពេលប្រទេសមីយ៉ាន់ម៉ា និងបណ្តាជិតប្រទេសជិតខាងអាចនឹងបន្តរងគ្រោះរញ្ជួយដីចន្លោះ ១០ ទៅ ១៥ថ្ងៃក្រោយបន្ទាប់។

នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Earthquake News Everyday។ ក្រៅពីប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ប្រទេសអាស៊ីខាងត្បូងដូចជា៖ នេប៉ាល់ឥណ្ឌា បង់ក្លាដែស និងប៊ូតង់ ក៏អាចរងផលប៉ះពាលល់ផងដែរ ក្នុងរយៈពេល ៧២ម៉ោងបន្ទាប់ ឬ៥ ទៅ៧ថ្ងៃបន្ទាប់។ យ៉ាងណា មិនទាន់មានការបញ្ជាក់នៅឡើយទេថា តើការរញ្ជួយដីនេះអាចកើតឡើង ឬមិនអាចកើតឡើង...? គ្រាន់តែលទ្ធភាពនៃការរញ្ជួយដីខ្លាំងនេះអាចមានលទ្ធភាពខ្លាំងក្នុងវាយប្រហារបណ្តាប្រទេសផ្សេងទៀតជិតមីយ៉ាន់ម៉ា។ នេះបើតាមការស្រាវជ្រាវពីគ្រោះរញ្ជួយដី និងការសង្កេតតាមដាននៃបន្ទះ Tectonic។ ទោះមិនទាន់ព័ត៌មានច្បាស់ការក្តី តែប្រជាជន​ត្រូវ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ និងអនុវត្ត​តាម​គោលការណ៍​ណែនាំ​សុវត្ថិភាពពីការ​រញ្ជួយ​ដី។
គួរបញ្ជាក់ថា ការរញ្ជួយដីមរណៈនៅមីយ៉ាន់ម៉ា និងថៃបាន ផ្តាច់ជីវិតមនុស្សចំនួន ១៦៧ ខណៈជិត១ពាន់នាក់បានរងរបួស ស្របពេលមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន គ្មានតម្រុយ និងជាប់ក្នុងសំណង់អគារបាក់បែក។ 
គួរជម្រាបថា អគារខ្ពស់ៗ ប្រាសាទបុរាណមីយ៉ាន់ម៉ា ស្ពានសម័យអាណានិគម ផ្លូវថ្នល់ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានបាក់ទ្រេត និងដួលរលំរាបដល់ដី។ ទន្ទឹមនឹងការដួលរលំអគារនៅថៃសង្កត់លើកម្មកររាប់រយនាក់ និងប្រមាណ១០បានស្លាប់ ខណៈមនុស្សចំនួន ១១៧នាក់នៅតែកំពុងបាត់ខ្លួននៅឡើយ៕
Previous Post Next Post