កម្ពុជា ប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា ប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ÷នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះរបស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្មបាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ និងអរគុណចំពោះរដ្ឋាភិបាល ថៃ និងមីយ៉ាន់ម៉ា សម្រាប់ការគាំទ្រដែលផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន និងបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងការប្តេជ្ញាចិត្តក្នុងការស្វែងរកការរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ស្របតាមតម្រូវការនៅមូលដ្ឋាន។
ឯកឧត្តម បានស្វាគមន៍ចំពោះភាពសកម្មនៃយន្តការឆ្លើយតបគ្រោះមហន្តរាយអាស៊ាន និងការគាំទ្រពីអន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តោតលើសន្តិភាព និងធានាថាជំនួយមនុស្សធម៌បន្ទាន់នឹងបានទៅដល់ដៃអ្នកដែលត្រូវការ។

កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការគាំទ្រការឆ្លើយតបរួមរបស់អាស៊ានក្រោមការដឹកនាំរបស់ម៉ាឡេស៊ីក្នុងអំឡុងពេលដ៏លំបាកនេះ។ ដោយ៖ កន ចំណាន
Previous Post Next Post