ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងមានការណែនាំពី ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។
កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចាប់ឃាត់ខ្លួន ក្រុមបោះតង់កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ចំនួន ៦នាក់ និងវត្ថុតាងជាក់ស្ដែងមានម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ)ចំនួន ៣គ្រឿង ម៉ូតូចំនួន ២គ្រឿង ។
យោងតាមការសាកសួរចម្លើយពីជនសង្ស័យទាំង៦នាក់ខាងលើ ដែលជាអ្នករកសុីអាឈើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកគេមានខ្នងបង្អែក អ្នកកាងនៅពីក្រោយ មានឈ្មោះហុី និងឈ្មោះជា ។
ច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡេីយ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !