ឯកឧត្តម សុខ ចាន់ភក្តី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ចាន់ភក្តី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់

ខេត្តក្រចេះ÷នាសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីកម្មវិធីដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ទទួលបានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វុន ផារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មអណ្តើក និងក្រុមការងារបានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់ បង្កអោយប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូនចំនួន២០គ្រួសារ នៅឃុំថ្មអណ្តើក ស្រុកចិត្របុរី។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើរការសួរសុខទុក្ខពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នូវការយកចិត្តទុកដាក់ និងគិតគូខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ៕
Previous Post Next Post