សមិទ្ធផលថ្មី៖លើកដំបូងបំផុត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំចាំ បាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមិទ្ធផលថ្មី៖លើកដំបូងបំផុត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំចាំ បាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ÷កាលពីចុងសប្ដាហ៍កន្លងទៅនេះកម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងក្នុងវិស័យទឹកស្អាត ដោយដាក់​ឱ្យដំណើរការ​បំពង់មេនាំទឹកឆៅដោយ ពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន​ត្រូវបានតភ្ជាប់ដោយជោគជ័យ។ 

ពិធីនេះ​បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី(UENO Atsushi )ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ។
រំលឹកអំពីជោគជ័យនេះ គឺតាមការសិក្សាកន្លងមក ការតភ្ជាប់បំពង់មេនាំទឹក ឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មក​កាន់បំពង់មេនាំទឹកឆៅ ដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មីលីម៉ែត្រ ស្ថិតនៅលើបណ្ដោយផ្លូវ ជាតិលេខ ១ រាជធានី​ភ្នំពេញ​នេះ ចាំ​បាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពី រោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រ​គូបក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នក​ប្រើប្រាស់​ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណមួយលាននាក់។នេះជាការលំបាកមួយដល់អតិថិជន។
ដោះស្រាយបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានបានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរិះ​រកវិធីសាស្ត្រ បញ្ជៀសការកាត់ផ្តាច់ សេវា ឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាតនៅពេល​អនុវត្តការតភ្ជាប់នេះ។ ជាលទ្ធផល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំ​ទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ ទឹកស្អាតដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជនក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គប្បីជម្រាបជូនថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ជាគម្រោង ជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ​ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បី​ជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍កោះនរាថ្មីរបស់ក្រុមហ៊ុន OCIC ។ គម្រោងនេះ​នឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយបូមទឹកឆៅដែល មានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រ​គូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូល សមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ ម៉ែត្រគូបក្នុង​មួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកា​និក សម្ភារបរិក្ខារ និងបំពង់មេនាំទឹក ឆៅទំហំមុខកាត់ ១.៤០០មីលីម៉ែត្រ ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។
ក្នុងពិធីដាក់ឱ្យដំណើរការ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មានប្រសាសន៍ថា នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹក ឆៅដោយពុំផ្ដាច់ការ​ផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរ ភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្ម​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវា កម្មនានា ដែលត្រូវការទឹកស្អាតបន្ថែមលើតម្រូវការសម្រាប់ការ រស់នៅប្រចាំ​ថ្ងៃរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបន្ថែមថា គម្រោងនេះក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមាន​សមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដី តាកុយ ទៀតផង៕ដោយ៖ក្រុមការងារ MoINFO APP

រូបថត៖ក្រសួងឧស្សាហកម្ម
Previous Post Next Post