ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

ភ្នំពេញ÷នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។

សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។
គួររម្លឹកផងដែរថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews “ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ នាពេលដ៏ខ្លីខាងមុខនេះ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបង្ហាញថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាជំហានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត ។
តាមរយៈការត្រៀមរៀបចំយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ នេះ ត្រូវបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ ដែលមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អនុប្រធានអចិន្ត្រៃយ៍ រួមទាំងអនុប្រធាន ២រូប ផ្សេងទៀត និងសមាជិក ១១រូប ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមានប្រភពមិនច្បាស់លាស់។សូមបញ្ជាក់ផងដែរថា បញ្ហាព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាដាច់ដោយឡែកសម្រាប់កម្ពុទេ វាជាបញ្ហាសកលដែលទាមទារឱ្យមានវិធានឆ្លើយតបសមស្រប៕
Previous Post Next Post