ភ្នំពេញ÷ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង (HKTDC) ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីតួនាទីរបស់ក្រសួងក្នុងការជំរុញនវានុវត្តន៍ និងការគាំទ្រឱ្យធុរកិច្ចទទួលជោគជ័យ។ឯកឧត្តមបានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេចជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក។![]() |