អគ្គីភ័យឆាប់ឆេះឃ្លាំងផលិតស៊ីទែនផ្ទុកទឹកសំណល់ នៅទីតាំងមួយកន្លែងក្នុងខណ្ឌកំបូល
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គីភ័យឆាប់ឆេះឃ្លាំងផលិតស៊ីទែនផ្ទុកទឹកសំណល់ នៅទីតាំងមួយកន្លែងក្នុងខណ្ឌកំបូល

ភ្នំពេញ ÷នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះ ឃ្លាំង នៅចំណុចសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្នុងករណីអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតក្រណាត់ស្មាច់មួយចំនួនធំ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ប្រតិបត្តិការខាងលើដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង  ០៦ម៉ែត្រគូប និងរថយន្តជំនួយ: -រថយន្តអគ្គិភ័យរថយន្តសាលាខណ្ឌកំបូលចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែ្រតគូប ។
រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែ្រតគូប រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល ៕
Previous Post Next Post