បែកធ្លាយសារសម្លេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គៀងគរប្រជាពលរដ្ឋធ្វើរឿង ផ្ទុយពីកាតព្វកិច្ចក្នុងនាមជាមន្ត្រី
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បែកធ្លាយសារសម្លេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គៀងគរប្រជាពលរដ្ឋធ្វើរឿង ផ្ទុយពីកាតព្វកិច្ចក្នុងនាមជាមន្ត្រី

ក្រុងប៉ោយប៉ែត÷ យោងតាមប្រភពបែកធ្លាយសារសម្លេងគៀងគរប្រជាពលរដ្ឋរបស់លោក តាន់ គឹមរីទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត,លោក សាទ តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ,លោក ហ៊ុល សេងហាប់ កូនបង្កើតលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបក្ខពួក ដែលជួលអ្នកសារព័ត៌មានមកផ្សាយផ្ទាល់ ក្នុងអង្គប្រជុំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាលាក្រុងប៉ោយប៉ែត ដើម្បីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ។

អង្គភាពអ្នកសារព័ត៌មានយើង ពិតជាមិនយល់ ចំពោះកាតព្វកិច្ចក្នុងនាមជា មន្ត្រីដែលបំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ តើហេតុអ្វីបានជាគៀងគរប្រជាពលរដ្ឋធ្វើរឿងបែបនេះ  បន្ទាប់អង្គភាពសារព័ត៌មានយើងបានតាមដានរយ:ពេលកន្លងមក  ពាក់ព័ន្ធទៅនិងក្រុមហ៊ុន ដែលទិញដីពីប្រជាពលរដ្ឋទូទាត់លុយអោយប្រជាពលរដ្ឋមិនគ្រប់ និងក្លាយជាម្ចាស់ដីឬមួយយ៉ាងណា? អង្គភាពអ្នកសារព័ត៌មានយើងសូមការបំភ្លឺជាសាធារណ: ទាក់ទិនទៅនិងមន្ត្រី ពាក់ព័ន្ធយោងតាម សម្លេងបែកធ្លាយ ។
យោងលើឯកសាររបស់មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត បន្ទាយមានជ័យ និងជាគណ:មេបញ្ជាការឯកភាពខេត្ត ចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទ បែកធ្លាយសារសម្លេង គៀងគរប្រជាពលរដ្ឋ ធ្វើរឿងមួយនេះ ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់មន្ត្រីជំនាញត្រួតពិនិត្យ លក្ខន្និក:ច្បាប់ នៃមុខងារមន្ត្រី តើល្មើសនិងបទបញ្ជាអ្វីខ្លះ? អង្គភាពសារព័ត៌មានយើងសង្ឃឹមថា គ្រប់ស្ថាប័នពាក់ព័ន្ធនិងជួយបកស្រាយ ពីកាតព្វកិច្ច្ ភារកិច្ច្ ដែលមន្ត្រីត្រូវទទួលខុសត្រូវ និងដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ សូមអរគុណ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕(អត្ថបទដោយនាគខ្មៅ)
Previous Post Next Post