ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អញ្ជើញចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អញ្ជើញចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិ

ភ្នំពេញ ÷នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជាដែលមាន ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួង ស. អ.យ. និងជាប្រធាន ក.ស.ជ. និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្រ្តៃយ៍នៃ ក.ស.ជ. ឯកឧត្តម ម៉ៅ ទិត្យារុណ អគ្គរាជទូតរង លោក ចាន់ ប៊ុណ្ណារិទ្ធិ ទីប្រឹក្សានិងលោក ហួត ឃាង លេខាទី២ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សន្និសីទលើកទី១៨នេះដឹកនាំដោយឯកឧត្តម Jayantha Jayasuriya ប្រធាននៃសន្និសីទនិងជាឯកអគ្គរដ្ឋទូតនៃប្រទេសស្រីលង្កាប្រចាំអង្គការសហប្រជាជាតិ ជាមួយលោកជំទាវ Amina J.Mohammed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិតំណាងឯកឧត្តមអគ្គលេខាធិការ អ.ស។
ក្នុងកម្មវិធីបើកនេះមានវាគ្មិនដូចជា ឯកឧត្តម Philemon Yang ប្រធានសមាជ អ.ស លោកស្រី Miyeon Kim ប្រធានគណៈកម្មាធិការសិទ្ធិជនពិការនៃ អ.ស លោកស្រី Heba Hagrass អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនពិការ និងលោកបណ្ឌិត Joseph Murray, តំណាងអង្គការសង្គមស៊ីវិល សម្ព័ន្ធអង្គការជនពិការ និងសហព័ន្ធជនមានពិការភាពគ-ថ្លង់។
នៅក្នុងសន្និសីទលើកទី១៨នេះមានសមាជិកមកពី ១៩៣ប្រទេស លើសឆ្នាំ២០២៤ ចំនួន ១ប្រទេសដែលជាប្រទេសដែលទើបតែបានផ្តល់សច្ចាប័ន្ធអនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងឆ្នាំ២០២៤។
នៅក្នុងរបៀបវារៈទី២ ប្រធានសន្និសីទបានអនុញ្ញាតឱ្យតំណាងប្រទេសនិងស្ថាប័នចំនួន៩១ លើ១៦៥ បានឡើងថ្លៃងការណ៍ ក្នុងនោះក៏មានតំណាងកម្ពុជាផងដែរគឺ ឯកឧត្តម ម៉េត មករា ប្រធានប្រតិភូបានឡើងថ្លែងសម្រាប់រយៈពេល ៣នាទីផងដែរ៕

Previous Post Next Post