មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅក្នុងស្រុកត្រាំកក់
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅក្នុងស្រុកត្រាំកក់

តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការដង្ហែរក្បួនយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» ដោយរៀបចំធ្វើនៅវិទ្យាល័យ ១ឧសភា និងនៅតាមបណ្ដាលផ្សារមួយចំនួនក្នុងស្រុកត្រាំកក់ ព្រមទាំងមានការដង្ហែរក្បួនតាមដងផ្លូវផងដែរ។

លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានថ្លែងឱ្យដឹង ការធ្វើយុទ្ធនាការនេះ គឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឱ្យយល់ដឹងពីព័ត៌មាន ណាពិតនិងព័ត៌មាន ណាជាព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តពង្រឹងភាពស៊ាំរបស់ប្រជាពលរដ្ឋប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ"។
លោក អៀម ថៃ បានបន្ថែមថា យុទ្ធនាការនេះ ធ្វើឡើងមានគោលបំណង បង្កើនការយល់ដឹងដល់សិក្សានុសិស្ស ប្រជាពលរដ្ឋ និងក្រុមអាជីវករ ឲ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយក្នុងការការពារខ្លួនពីព័ត៌មានក្លែងក្លាយទាំងនោះ និងធ្វើឱ្យពួកគាត់ចេះថ្លឹងថ្លែង វិភាគ និងវាយតម្លៃព័ត៌មាន មុននឹងជឿ ឬចែករំលែក ជាពិសេសការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន និង ជំរុញឱ្យសិស្សានុសិស្ស និងអាជីវករក្លាយជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
លោក ទូច ចន្ទី អភិបាលរងស្រុកត្រាំកក់ បានថ្លែងឱ្យដឹងថា ការចុះមកផ្សព្វផ្សាយដល់ប្អូនៗសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានឲ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសង្គមបច្ចុប្បន្ន។
លោកអភិបាលរង បានបន្តថា ព័ត៌មានក្លែងក្លាយ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ត្រូវតែមានការយល់ដឹងស៊ីជម្រៅអំពីរបៀបសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត៕

Previous Post Next Post