អាវុធហត្ថភ្នំពេញបង្ក្រាប ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែងឃាត់ខ្លួនមនុស្ស១២នាក់ បញ្ជូនទៅតុលាការ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថភ្នំពេញបង្ក្រាប ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែងឃាត់ខ្លួនមនុស្ស១២នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ ÷នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិច រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់រួមទាំងវត្ថុតាមខាងលើត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕រូបភាពអត្ថបទ<Rath Sreang រ័ត្ន ស្រ៊ាង>

Previous Post Next Post