បុរសម្នាក់បើករថយន្តស៊េរីទំនើប បត់ចូលខារ៉ាអូខេបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់បើករថយន្តស៊េរីទំនើប បត់ចូលខារ៉ាអូខេបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស

ភ្នំពេញ÷បុរសបើករថយន្តស៊េរីទំនើបម៉ាក Escalade ពាក់ស្លាកលេខ ភ្នំពេញ2CA-8934 បត់ចូលខារ៉ាអូខេ បានទៅបុ.កជាមួយម៉ូតូម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ1KY-1353 បើកបរដោយយុវជនម្នាក់ ជិះផ្លូវត្រង់ ចំពីមុខពេញទំហឹង បណ្តាលលឲ្យរងការខូចខាត និងរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខខារ៉ាអូខេសែន សុខ ផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ត្រួតពិនិត្យរួចរាល់ទុកពេលវេលា ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយឡែកខាងភាគីម៉ូតូឃើញរថយន្តស៊េរីទំនើប ដូចជាមានសភាពភ័យស្លន់ស្លោ និងភ័យខ្លាចផង ក៏បានប្រាប់ទៅភាគីម៉ូតូ សុំស្មើរគ្នា ។
ចំណែករថយន្តក៏បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ ធ្វើឲ្យមតិមហាជនមួយចំនួននៅនិងកន្លែងកើតហេតុ បានលើកឡើងថាហេតុអ្វី រថយន្តបើកបុកម៉ូតូសោះ ម្ចាស់ម៉ូតូមិនសុំសំណងពីម្ចាស់រថយន្តខ្លះ គ្រាន់យកទៅជួសជុលម៉ូតូនិងព្យាបាលរបួស ហេតុអ្វីក៏ឃើញរថយន្តគេស៊េរីទំនើបក៏មានការភ័យខ្លាចម៉្លេះ  ចុងក្រោយម៉ូតូក៏ខូចខាត មនុស្សក៏រងរបួសដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅឯមន្ទីពេទ្យដោយខ្លួនឯងតែប៉ុណ្ណោះ៕


Previous Post Next Post