ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច

ភ្នំពេញ÷ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី៩ ខែមករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច និងគណៈកម្មការចំពោះកិច្ចទាំង ៨ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ជាច្រើនរូប។

ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង បានផ្តល់នូវរបាយការណ៍វឌ្ឍនភាព និងធាតុចូលសំខាន់ៗសម្រាប់ការត្រៀមរៀបចំសន្និបាតក្រសួង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ និងជំរុញធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតក្រសួង ក៏ដូចជាការរៀបចំឯកសារយុទ្ធសាស្រ្តនៃសសរស្តម្ភទាំង៨របស់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងបានរំលឹកដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ត្រូវខិតខំពង្រឹងឱ្យបានខ្ជាប់ខ្ជួននូវវិន័យក្នុងការបំពេញការងារឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីក្លាយជាស្ថាប័ន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវវប្បធម៌តម្លាភាព គណនេយ្យភាព លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អ ស្របតាមកំណែទម្រង់ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕


Previous Post Next Post