ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន ១០០ខ្នង អំណោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន នៅខេត្ត កំពង់ធំ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន ១០០ខ្នង អំណោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន នៅខេត្ត កំពង់ធំ

ភ្នំពេញ}ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គ លេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា កាលពី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងជាអំណោយដ៏ ថ្លៃថ្លារបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ជូនដល់ អតីតយុទ្ធជន រស់ នៅលើដីសម្បទាន សង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សមាគមបតីតយុទ្ធជន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព លំបាក ចំនួន ១៤១គ្រួសាររួចមកហើយ។
ដោយឡែក ថ្ងៃនេះបងប្អូនអតីតយុទ្ធជន ចំនួន១០០គ្រួសារ មានភាពសំណាង និង ទទួលបានផ្ទះថ្មី១០០ខ្នងផ្ទះបន្ថែមទៀត ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់អ តីតយុទ្ធជនរស់នៅលើ ដីសម្បទានសង្គមកិច្ច ក្នុងខេត្តកំពង់ធំ ក្នុងនោះមាន ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារ អតីត យុទ្ធជន បានសាងសង់រួចហើយ ។
ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានអរគុណ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ និងលោកអ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការ ដោះស្រាយនៅរាល់ការលំបាកជូនដល់ បងប្អូន អតីតយុទ្ធជនកម្ពុជានៅ ទូទាំងប្រទេស។ឯកឧត្តមក៏បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មី សូមថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពរស់នៅថ្មីឱ្យបានល្អប្រសើរ ក្រោមដំបូលសុខសន្តិភាព ។
នៅក្នុងឱកាសនេះ លោកអ្នកឧកញ៉ាលាង ឃុន បានឧបត្ថម្ភថវិកាចំនួន៨០ លានរៀល ចូលរួមចំណែកក្នុងការសាងសង់ ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ ៕

Previous Post Next Post