ភ្នំពេញ÷មន្រ្តីនគរបាល ខណ្ឌសែនសុខ ប្រមាណ ១០នាក់ ដឹកនាំដោយលោកវរសេរនីយ៍ទោ ហឿង វឿន អធិការរងនគរបាល ទទួលផែនចរាចរណ៍ ខណ្ឌសែន សុខ ដែលប្រើភាសា ដៀល ឯកឧត្តមបណ្ឌិតសុខ ទូច ថា ភ្លើ ដែលនាំឲ្យមានផ្ទុះបាតុភាពនេះ បានកើតឡើងនៅម៉ោង ១១ និង៥៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមផ្លូវហាណូយ ខណ្ឌសែនសុខ រវាងកម្លាំង នគរបាល ខណ្ឌសែនសុខ សហការជាមួយ កម្លាំងនគរបាលអន្តរាគមន៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សម្រាប់លោកវរសេនីយ៍ទោ ហឿង វឿន អធិការរងនគរ បាល ខណ្ឌសែនសុខ ទទួលផែនចរាចរណ៍ ដែលដឹកនាំកម្លាំងគោលដៅមួយនេះ កន្លងមក ក៏ធ្លាប់ទទួលបានព័ត៌មានពីសាធារណៈជនថា លោកធ្លាប់ប្រើពាក្យសំដីដាក់ប្រជា ពលរដ្ឋ មិនសមរម្យច្រើនលើកច្រើនសារ មកហើយ ពេលដឹកនាំកម្លាំងចុះអនុវត្តការងារ ត្រួតពិនិត្យជាតិអាកុល និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់។ឆ្លងកាត់បាតុភាពមួយនេះ គេរំពឹងថា សមត្ថកិច្ចក្រុមនេះ នឹងកែប្រែឥរិយាបថ ពាក្យ សំដី និងកាយវិការ របស់ខ្លួនឡើងវិញ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ