រោងចក្រផលិតបារីគេចពន្ធ ខុសច្បាប់របស់ចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺពិតជាទាក់ទាញចំណាប់អារម្មណ៍ដល់មហាជន គួរអោយកត់សម្គាល់(វគ្គ២)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រោងចក្រផលិតបារីគេចពន្ធ ខុសច្បាប់របស់ចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺពិតជាទាក់ទាញចំណាប់អារម្មណ៍ដល់មហាជន គួរអោយកត់សម្គាល់(វគ្គ២)

ខេត្តកំពង់ស្ពឺ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិន ស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយ ទៅប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍ដល់មហាជននិងអង្គការសង្គមស៊ីវិលគ្រប់មជ្ឈដ្ឋាន ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នោះឡើយ ដោយឡែកទីតាំងរបស់រោងចក្រស្ថិតនៅចំណុចខុសពីធម្មតា រីឯបុគ្គលិកដែលបម្រើការងារ នៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះ បានបណ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានស៊ីអេចអយើងថាបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្រនេះភាគច្រើន ពួកគាត់មកពីខេត្តផ្សេងៗដូចជាខេត្តបាត់ដំបងជាដើម ។
អង្គភាពអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ ដោយលោក រស់កែម មេឃុំរកាកោះ ស្រុកគងពិសី បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា រាល់ការសាងសង់រោងចក្រ សហគ្រាសនៅក្នុងឃុំរកាកោះគឺមិនដែលឆ្លងកាត់ឃុំឡើយ ចំពោះរោងចក្រផលិតបារីរបស់ចិនមួយកន្លែងនេះ ខាងស្រុកធ្លាប់បានចុះទៅត្រួតពិនិត្យម្តងហើយ មានន័យថា រោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ មន្ត្រីប្រចាំតំបន់ពិតជាជ្រាបច្បាស់ ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទសោភ័ណក្នុងនាមគណះមេបញ្ជាការឯកភាព សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់របស់ចិន ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេសដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។រោងចក្រផលិតបារីគេចពន្ធរបស់ចិនមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។ជនចិនទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post