តើការចាប់ខ្លួន អ្នកសារព័ត៌មាននៅស្រុកកំពង់ត្រាចខេត្ត កំពត គឺជារឿងអី្វអោយពិតប្រាកដ ពីបទគម្រាមទារប្រាក់ ទារប្រាក់រឿងអ្វី ?(វគ្គ១)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តើការចាប់ខ្លួន អ្នកសារព័ត៌មាននៅស្រុកកំពង់ត្រាចខេត្ត កំពត គឺជារឿងអី្វអោយពិតប្រាកដ ពីបទគម្រាមទារប្រាក់ ទារប្រាក់រឿងអ្វី ?(វគ្គ១)

កំពត ÷ ការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៣នាក់ នៅស្រុកកំពង់ត្រាចខេត្តកំពត គឺជារឿងអ្វីអោយពិតប្រាកដ បន្ទាប់ពីអង្កភាពអ្នកសារព័ត៌មាន យើងបានទទួលដំណឹង យោងតាមរយ:ការផ្សព្វផ្សាយ បណ្តាញសង្គមហ្វេសប៊ុក នៃអង្គភាពអ្នកសារព័ត៌មានជាច្រើន ដែលកំពុងតែតាមដានដោយយកចិត្តទុកដាក់ ក្នុងករណី ចាប់អ្នកសារព័ត៌មាន ។

បើយោងតាមរបាយការណ៍ ដែលអង្គភាពសារព័ត៌មានយើងទទួលបានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ ញឹម វណ្ណឈុន ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (តំណាងកាស៊ីណូខ្ញុំ) ប្តឹងចោទចាងហ្វាងសារព័ត៌មាន កំពតដេលី ពីបទ កំហែងយក (គំរាមទារប្រាក់) នៅចំណុចកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧ ។-ក្រោយទទួលបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ  ទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរចាងវ៉ាងការសែត កំពតដេលី  ។២/ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប៉ោសំរោង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ចាងហ្វាងកាសែតអធិរាជសម្លេងចៅកំសត់ ។៣/ ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរនិពន្ធនាយកកាសែតកំពតដេលី ។
ឃាត់ខ្លួននៅចំណុចកីឡាកាហ្វេឡាយគី ស្ថិតក្នុងភូមិស្លាបតាអោន ឃុំ ស្រុកកំពង់ត្រាច ខេត្តកំពត ។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ បានសារភាពថាពិតជាបានគំរាមទារប្រាក់ពីដើមបណ្តឹង ចំនួន២០០០$(ពីរពាន់ដុល្លារ) ជាថ្នូរនិងការមិនចុះផ្សាយបញ្ហាសំរាម និងកន្លែងបង្ហូរទឹករបស់កាស៊ីណូខ្ញុំ ពិតប្រាកដមែន ។
-បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។-អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាបជារបាយការណ៏ដ៏ខ្ពង់ខ្ពស់ ។នាងខ្ញុំសូមគោរពអរគុណ ។
បើយោងតាមរបាយការណ៍ខាងលើនេះ និងយោងទៅលើការផ្សព្វផ្សាយរយះពេលកន្លងមករបស់អង្គភាពអង្គភាពអ្នសារព័ត៌មាន ដែលកំពុងជាប់ចោទ កាស៊ីណូខ្ញុំគួរតែធ្វើការកែតម្រូវ នៅចំណុចខ្លះខាតរបស់ខ្លួន ជាពិសេសទៅទៀតនោះ ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលស្ថិតនៅដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង យោងតាមការផ្សព្វផ្សាយអង្គភាពអង្គសាម៉ីបានសូមណូមពរដល់ថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើ ថាតើការផ្សព្វផ្សាយទាំងនោះ ពិតប្រាកដដែលឬទេ។
ដោយឡែកតំណាងកាស៊ីណូខ្ញុំ បានប្តឹងអ្នកសារព័ត៌មាន ពីបទគំរាមទារប្រាក់ តើគំរាមទារប្រាក់រឿងអ្វី? បើយើងមិនប្រព្រឹត្តបទល្មើស ហេតុអ្វីអ្នកសារព័ត៌មានគំរាមយើងបាន ។តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានពិតជាសូមសរសើរដោយស្មោះ ចំពោះបងៗមន្ត្រីដែលបានបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋ យ៉ាងពេញទំហឹង យោងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល។អង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនិង ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធ មធុរឹទ្ធ ស្នងការនគបាលខេត្តកំពត សូមមេត្តា ជួយអន្តរាគមន៍ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅវិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន
Previous Post Next Post